ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១  ត្រង់ចំណុចក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងទៀតថាជនសង្ស័យ ម្នាក់ ឈ្មោះ ម៉ន ភារិទ្ធី ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ។

សម្ភារដកហូតមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់តូច។

នៅក្នុងនោះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយុវជនយុវតីទាំងអស់សូមមេតា្តជៀសឱ្យឆ្ងាយពីគ្រឿងញៀនវាជាអំពើខុសច្បាប់និងធ្វើឱ្យយើងបាត់បង់ស្មារតីលេងស្គាល់បងប្អូនខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖