ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ស្លាប់៧នាក់កំពុងសង្រ្គោះ១០នាក់សង្ស័យពុលស្រាថ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋម៖ អាជ្ញាធរមានសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធទូរទាំងខេត្តពោធិ៍សាត់ កំពុងមមាញឹកក្នុងការពិនិត្យ និងធ្វើកាស្រាវជ្រាវ ខណៈជួបទុក្ខដ៏ក្រៀមក្រំសង្ស័យពុលស្រាថ្នាំ បណ្ដាលបងប្អូនប្រជាពលរដ្ឋស្លាប់ជាបន្តបន្ទាប់ចំនួន៧នាក់ និងកំពុងសង្រ្គោះចំនួន១០នាក់ ។

 ហេតុការណ៍ដ៏រន្ធត់ដែលកំពុងស្រាវជ្រាវខាងលើ នាថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចកំពុងស្ទឹង ស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ព័ត៌មានជាបឋម ទទួលបានពីសមត្ថកិច្ចកំពុងចុះប្រត្តិបត្តិការបានឲ្យដឹងថា  ជនរងគ្រោះ(ស្លាប់)ជាបន្តបន្ទាប់កើនឡើងដល់ចំនួន៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន១០នាក់ ។

 គួររំលឹកថា ហេតុការណ៍មានមនុស្សស្លាប់ និងកំពុងស្ថិតការសង្រ្គោះខាងលើ បានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖