ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រ”ល្អហួស” នៅប្រទេសថៃសរសើរពីសមត្ថភាព ពិសេសសម្រស់របស់នាងថាកាន់តែស្រដៀងតារាថៃ នាង Yaya ខ្លាំង

ចែករំលែក៖

  កាន់តែធំពេញរូបពេញរាងបន្តិច កុមារីល្អហួស កាន់តែមានសម្រស់ស្រស់សោភា ដែលអាចឆក់បានការគាំទ្រច្រើនពីទស្សនិកជន និងអ្នកគាំទ្រនៅកម្ពុជា។ នាងទើបនឹងទទួលបានការចាប់អារម្មណ៍ជាថ្មីពីប្រជាជនថៃក្រោយពីនាងបានបញ្ចេញបទចម្រៀងសំនៀងជាភាសាថៃ អមដោយការសរសើរពីរូបសម្រស់របស់នាងកាន់តែស្រដៀងគ្នា នឹងតារាលំដាប់ជួរមុខថៃ នាង Yayaនោះ។ 

  ឆ្នាំនេះកុមារីល្អហួស មានអាយុ១២ឆ្នាំ។ នាងគឺ កូនស្រីបង្កើត របស់អ្នកនាង ចោម ច័ន្ទ ។  នាងមានកម្ពស់១.៥៦cm ទំងន់៣៦គីឡូ សម្បុរស្រអែម។ បច្ចុប្បន្ននាងសិក្សាររៀនថ្នាក់ទី៧ នៅសាលា វេនស្ទើន អន្តរជាតិ។ នាងអាចនិយាយបាន៣ ភាសាបានយ៉ាងល្អ ដូចជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ។

នាងមានសមត្ថភាពផ្នែកសិល្បៈខាងរបាំបុរាណខ្មែរ នាងអាចរាំរបាំបុរាណខ្មែរបាន៧របាំយ៉ាងស្អាតនិងស្ទាត់ជំនាញ ដូចជារបាំ « របាំអប្សរា« « របាំថ្វាយព្រះពរ» «របាំជូនពរ » «របាំនារីជាជួរ» « របាំឈួយឆាយ » «របាំភួងនារី» «និងរបាំនាគបួងសួង »។

ក្រៅពីនេះ អាចសម្តែង ច្រៀងចម្រៀងបានទាំងបទសម័យ និងបទបុរាណបានយ៉ាងល្អរួមទាំងអាច រាំបានគ្រប់ចង្វាក់ប្រជាប្រិយខ្មែរយ៉ាងស្ទាត់ជំនាញ។ 

ភាពស្រស់ស្អាត និងមានទេពកោសល្យដ៏ប៉ិនប្រសប់នោះបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនជាច្រើននៅប្រទេសថៃក៏ពេញចិត្តនាងមិនតិចទេ ពិសេសគឺរូបសម្រស់របស់នាងមានភាពស្រដៀងគ្នាខ្លាំងទៅនឹង តារាសម្តែងជួរមុខថៃនាង Yaya urassayaនោះ។ កាន់តែធ្វើឲ្យអ្នកគាំទ្រនៅប្រទេសថៃចាប់ភ្លឹកគឺក្នុងអំឡុងមួយខែមុននេះនាងបានបញ្ចេញបទចម្រៀងច្រៀងCover ក្នុងសំនៀងជាភាសាថៃលាយខ្មែរ គឺបទ”រ៉ាក់សាវស្រុកឯង”ឬ ”ស្រលាញ់ក្រមុំស្រុកឯង” ដែលជាសំនៀងដើមរបស់តារាចម្រៀង សុរិនម្នាក់។អ្នកគាំទ្រខ្លះបានស្នើឲ្យនាងបញ្ចេញបទថ្មីដើម្បីពួកគេបានទស្សនា ព្រោះតែពួកគេជាប់ចិត្តនឹងសមត្ថភាពទេពកោសល្យរបស់នាងផងដែររហូតមានអ្នកខ្លះចង់ឃើញមុខមាត់ឪពុកម្តាយនាងថែមទៀតផង។ មានអ្នកចូលទស្សនាប្រមាណ២លាន៧សែនដងរួចមកហើយនៅលើបទចម្រៀងមួយនេះ ពិសេសគេសង្កេតឃើញក្រុមអ្នកគាំទ្រនាងនៅប្រទេសថៃបានបង្ហាញអារម្មណ៍រីករាយដែលនាងអាចច្រៀងភាសាថៃបានយ៉ាងពិរោះបើទោះបីជាមិនល្អដូចជនជាតិថៃ ប៉ុន្តែពួកគេពិតជារីករាយ និងសរសើរអំពីរូបសម្រស់ ការតុបតែងខ្លួនបានយ៉ាងល្អទាក់ទាញ ពិសេសកាយវិការរាំច្រៀងបែបក្រម៉ិចក្រមើមគួរឲ្យចង់ទស្សនា។ អ្នកគាំទ្រខ្លះថែមទាំងហ៊ានទស្សទាយថាវាសនារបស់ល្អហួសអាចនឹងសាងភាពល្បីល្បាញលើវិស័យសិល្បៈថែមទៀតផង។ អ្វីដែលធ្វើឲ្យគេកត់សម្គាល់នោះគឺមានអ្នកគាំទ្រនាងម្នាក់បានបញ្ចេញយោបល់ និងស្នើឲ្យនាងធ្វើរឿងមួយប្រសិនបើនាងចូលសិល្បៈកាន់តែខ្លាំងពិសេសនៅពេលធំពេញវ័យនោះគឺសុំកុំឲ្យនាងកែសម្ផស្សពីធម្មជាតិ ព្រោះតែពេលនេះនាងមានទម្រង់មុខ និងសម្រស់ស្រស់ស្អាតស្រាប់ ដែលមិនពិបាកនឹងឆក់យកការគាំទ្រច្រើនពីទស្សនិកជនឡើយ។ ការថ្លែងបែបនេះក្រោយពីគេសង្កេតឃើញផងដែរថាបច្ចុប្បន្នការកែសម្រស់ពីធម្មជាតិស្ទើតែបានក្លាយជារឿងធម្មតាសម្រាប់មនុស្សជាច្រើនពិសេសសម្រាប់អ្នកសិល្បៈនោះ។ ការស្នើនេះក៏ធ្លាប់លេចចេញក្នុងចង្កោមអ្នកគាំទ្រនាងនៅកម្ពុជា ដែលពួកគេបានថ្លែងស្រដៀងគ្នានេះដែរ និងបន្ទាប់ពីពួកគេបានដឹងថា ក្រុមគ្រួសាររបស់នាងក៏និយមក្នុងការកែសម្ផស្ស បន្ថែមភាពស្រស់ស្រស់ស្អាតពីធម្មជាតិស្រាប់នោះផងដែរ។ 

តាមការបញ្ជាក់ពីក្រុមគ្រួសារនាងកន្លងមកបានលើកឡើងថា បច្ចុប្បន្ននេះល្អហួសកំពុងតែទទួលបានក្នុងការង្វឹកពីគ្រូដើរបង្ហាញម៉ូដដល់ល្បី ក្នុងរយៈពេលនេះរហូតដល់៦ឆ្នាំក្រោយ ខណៈដែលក្តីស្រម៉ៃរបស់ក្មេងស្រីតូចម្នាក់នេះ គឺចង់ក្លាយជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា នាពេលខាងមុខនេះ៕ 

ដោយ ៖ វឌ្ឍនា

.


ចែករំលែក៖