ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តពោធិ៍សាត់សម្រចឃុំខ្លួនឃាត.កកាប់ចិញ្រ្ចាំសម្លាប់គូដណ្ដឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅរសៀលម្សិលមិញថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ តុលាការបានសម្រចឃុំខ្លួនឃាត.កកាប់ចិញ្រ្ចាំសម្លាប់គូដណ្ដឹងយ៉ាងឃោរឃៅម្នាក់ ។នេះបើយោងតាម(ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន)លេខ៥២១ ឃ.ខ/២១ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ចេញដោយលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។

 ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នខាងលើ ធ្វើឡើងដើម្បីធានាដល់កិច្ចស៊ើបសួរឲ្យបានល្អក្នុងករណីឃាតកម្មទើប បង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឡូញ សុភារ៉ា ហៅភារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ មានទីកន្លែងកំណើត ភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ មានទីលំនៅមុនពេលឃាត់ខ្លួន ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ មុខរបរ លក់ដូរ ។បុរសនេះរៀបការ ប្រពន្ធឈ្មោះ ពុទ្ធ គង់ធារ័ត្ន(លែងលះ)មានកូន២នាក់ ឪពុក(ស្លាប់)និងម្ដាយឈ្មោះ ឡាច សុីថន ប្រវត្តិនៃការផ្ដន្ទាទោសពីតុលាការ(គ្មាន)ជានីតិជន។

ឈ្មោះ ឡូញ សុភារ៉ា ត្រូវចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពជនរងគ្រោះ ប្រព្រឹត្តនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ បទល្មើសដែលមានបញ្ញាតិឲ្យផ្ដន្ទាទោសមាត្រា២២៤នៃក្រមព្រហ្មទណ្ឌ ។

 គួររំលឹកថា ជនត្រូវចោទ និងត្រូវបានឃុំខ្លួន(ឡូញ សុភារ៉ា)ហៅភារ៉ា បានធ្វើសកម្មភាពកាប់សម្លាប់ដែលគេអះអាងជាគូដណ្ដឹងឈ្មោះ ស៊ុំ ចាន់នី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បានរស់នៅជាមួយគ្នារយៈពេលចំនួន៦ឆ្នាំមកហើយ បន្ទាប់ពីខ្លួន(ឡូញ សុភារ៉ា)បានលែងលះជាមួយប្រពន្ធដើម ។

ឈ្មោះ ឡូញ សុភារ៉ា បានប្រើប្រាស់ពូថៅកាប់លើគូដណ្ដឹងសុះសាច់ បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃ នៅក្នុងផ្ទះកំពុងសាងសង់ ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រួចក៏គេចខ្លួនបាត់មួយរយៈ។តែក្រោយមកសមត្ថកិច្ចស្រាវជ្រាវដឹងតាមចាប់ខ្លួនបាន ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖