ព័ត៌មានទាន់ហេតុការណ៍៖

ក្មួយប្រុសអតីតប្រធានាធិបតីប៊ូស ឈរឈ្មោះជាបេក្ខភាពអភិបាលរដ្ឋតិចសាស់នៅឆ្នាំ២០២២

ចែករំលែក៖

ក្មួយប្រុសអតីតប្រធានាធិបតី ប៊ូស លោក George P. Bush សមាជិកគណៈកម្មការដីធ្លីរដ្ឋតិចសាស់ នៅថ្ងៃទី២ខែមិថុនា(ពេលវេលានៅអាមេរិក)បានប្រកាសថានឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋតិចសាស់នាពេលខាងមុខ ។
ការប្រកាសរបស់លោក George P. Bush គឺជាឧបសគ្គយ៉ាងធំធេង ចំពោះលោក Ken Paxton ដែលបានកាន់តំណែងជាអភិបាលរដ្ឋតិចសាស់តាំងពីឆ្នាំ២០១៥មក។ តាមសារព័ត៌មានThe Hillបានផ្សាយថា លោក George Prescott Bush ដែលជាកូនប្រុសរបស់អតីតអភិបាលរដ្ឋFlorida លោក Jeb Bush និងជាក្មួយប្រុសរបស់អតីតប្រធានាធិបតី ប៊ូស។
កន្លងមកថ្មីៗ អភិបាលរដ្ឋតិចសាស់ លោក Ken Paxton ទទួលរងការចោទប្រកាន់ពីបទបន្លំមូលប័ត្រ ហើយក្រុមFBI បានចូលរួមស្រាវជ្រាវករណីមួយចំនួនពាក់ព័ន្ធនឹងរូបលោក។ ទាំងនោះជាចំណុចខ្យោយរបស់លោក Ken Paxton ដែលជួយឲ្យលោក George P Bush យកធ្វើជាគោលដៅវាយប្រហារក្នុងពេលឃោសនាបោះឆ្នោត។
ការណ៍ដែលលោកប៊ូស(ក្មួយ) ចូលរួមនៅក្នុងការប្រកួតប្រជែងតំណែងអភីបាលរដ្ឋតិចសាស់នេះ គឺដើម្បីស្វែងរកការគាំទ្រឱ្យកាន់តែខ្លាំងឡើងវិញដល់អតីតប្រធានាធិបតីត្រាំ ដែលជាបុគ្គលមានឥទ្ធិពលនៅក្នុងគណបក្សសាធារនរដ្ឋ។ អតីតប្រធានាធិបតីត្រាំ បានគាំទ្រយ៉ាងខ្លាំងដល់លោក ប៊ូស ក្មួយ។នៅក្នុងត្រកូលប៊ូស គឺមានតែ លោក George P. Bush គាំទ្រ លោកត្រាំ ៕

ដោយ៖ ធីរីណា(រូបភាព៖ Texas Tribune.)


ចែករំលែក៖