ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបូមខ្សាច់ដ៏ធំមួយកន្លែងតាមផ្លូវជាតិលេខ២​ បានឆក់យកជីវិតបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករបូមខ្សាច់មួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ បានដើរមិនប្រយ័ត្នបណ្ដាលឲ្យរអិលជើងធ្លាក់ចូលទុយោបូមខ្សាច់បណ្ដាលឲ្យស្លាប់យ៉ាងអាណោធអាធ័ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៧ និង០០នាទីយប់ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១​ ។

សពជនរងគ្រោះមានឈ្មោះ ឆន សម្បតិ្ត ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករបូមខ្សាច់ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តតាកែវ ។

​ យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះខាងលើ បានមកក្បែរនិងទុយោបូមខ្សាច់ដោយមិនប្រយ័ត្នក៏រអិលជើងធ្លាក់ចូលទឹកត្រូវម៉ាសុីនបូមខ្សាច់ស្រូបចូលក្នុងទុយោបណ្ដាលឲ្យជនរគ្រោះបាត់បង់ជីវិតស្លាប់យ៉ាងអាណោចអាធ័ម។

​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុបានទាក់ទងខាងសមត្ថកិច្ចជំនាញត្រួតពិនិត្យរួចក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖ ភារ៉ា​ ដង្កោ​

 


ចែករំលែក៖