ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានចុះផ្សព្វផ្សាយ និងរកទីតាំងយកសំណាក ជូនកម្មករ កម្មការិនី នៅរោងចក្រ ហ្រ្គេត យូញៀន (ខាមបូឌា) ហ្គាមេន ខូអិលធីឌី ដែលមានទីតាំងអគាលេខ១៦៧១ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការចុះផ្សព្វផ្សាយ និងរកទីតាំងយកសំណាកជូនកម្មករ កម្មការិនី នៅរោងចក្រ ដែលមានសមាសភាពចូលរួមមាន៖ លោក ផេង សុភាត អនុប្រធាននាយកដ្ឋានអធិការកិច្ច នៃក្រសួងការ ,លោក ទូច សុទ្ធមុត ប្រធានក្រុមចម្រុះ នៃក្រសួងការងារ,លោក ណុល សុធា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ , លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម, លោក ស៊ូ សារុំ នាយរងប៉ុស្តិ៍ ចាក់អង្រែក្រោម ,លោក តំណាងរោងចក្រ ហ្រ្គេតយូញៀន (ខាមបូឌា) ហ្គាមេនខូអិលធីឌី។
ក្រោយពីបានពិនិត្យរួច លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង មន្រ្តីតំណាងក្រសួងការងារ បានពិនិត្យឃើញថា រោងចក្រ ហ្រ្គេត យូញៀន (ខាមបូឌា) ហ្គាមេន ខូអិលធីឌី ដែលមានទីតាំងអគាលេខ១៦៧១ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនី សរុប ១,០៥០នាក់ ស្រី ៩២០ នាក់ បរទេស ១៣ នាក់ ស្រី ០៧ នាក់ ក្នុងនោះដែររកឃើញវិជ្ជមានមេរោគកូវីដ-១៩ ០១ នាក់ / ១,០៥០ នាក់ នៃកម្មករសរុប ។
ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានណែនាំទៅដល់ថៅកែរោងចក្រ និង ប្រធានរដ្ឋបាលខាងលើ ត្រូវជម្រុញកម្មករ កម្មការិនី ទាំងអស់ដែលពាក់ព័ន្ធ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ ទៅយកសំណាកអោយបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួន៕
ដោយ៖សហការី