ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការរដ្ឋបាលចំពោះបុគ្គល ឬក្រុមហ៊ុនមិនព្រមសហការផ្តល់ព័ត៌មាន និងយកសំណាកកូវីដ-១៩ នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ និងជាប្រធានគ្រប់គ្រងសន្តិសុខនិងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងកូវីដ-១៩ យោធភូមិភាគទី៥  រួមជាមួយ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ មេបញ្ជាការកងកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពគោលដៅបិទខ្ទប់  ដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ មានប្រជាពលរដ្ឋខ្មែរ និងជនបរទេស ក្រោយពីរកឃើញមានឣ្នកវិជ្ជមានមួយចំនួន និងមានបុគ្គលបានញុះញង់ រារាំងមិនឣ្នកសង្ស័យឆ្លងជំងឺកូវីដ១៩ ចូលួមយកសំណាកត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ។

ក្រោយពីមានការសម្របសម្រួលពីសំណាក់លោកឧត្តមសេនីយ៍ទោ សេង ធារិន និងថ្នាក់ដឹកនាំខេត្តរួច បានកំណត់ពេលវេលាដល់ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកទទួលខុសត្រូវ អនុវត្តអោយបានដាច់ខាតតាមវិធានការសុខាភិបាល និងតាមសំណូមអាជ្ញាធរមូលដ្ឋាន អោយបានលឿនបំផុត ធានាបានការទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ កងទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺ កូវីដ-១៩ តាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពតាមឋានានុក្រម រួមជាមួយឣាជ្ញាធរមូលដ្ឋាន ដើម្បីធានាកុំឱ្យមានការឆ្លងរីករាលពីតំបន់មួយទៅតំបន់ផ្សេងៗទៀត ឬឆ្លងចូលសហគមន៍។

ក្នុងនោះយោធភូមិភាគទី៥ បានត្រៀមរួចជាស្រេច រួមមានក្រុមគ្រូពេទ្យយកសំណាក ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង និងកងកម្លាំងអន្តារគមន៍ តាមបណ្តាខេត្តទាំង៤ របស់យោធភូមិភាគទី៥ ឆ្លើយតបតាមសូមពរគណៈបញ្ជាការខេត្តនិមួយៗ ជាពិសេសសូមណូមពរដល់ពុកពុកម៉ែបងប្អូននិងប្រជាពលរដ្ឋ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល  និងវិធានការរបស់រាជរដ្ឋាភិបាល រួមគ្នាអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួន  គ្រួសារ  សង្គមជាតិ  និងប្រជាជន៕

ដោយ៖ សូរិយា


ចែករំលែក៖