ខេត្តត្បូងឃ្មុំ ៖ ស្របពេលក្រុមអ្នកព្យាករ នៃក្រសួងធនធានទឹកបានប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកខ្លាំងចាប់ពីអំឡុងថ្ងៃទី៩ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១នោះ នៅខេត្តត្បូងឃ្មុំឯណេះវិញមានករណីខ្យល់កន្ត្រាក់បោកបក់បណ្តាលឲ្យបាក់និងរលំផ្ទះប្រជាពលរដ្ឋធ្ងន់ស្រាលចំនួន៥ខ្នង តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឬសត្វទេ ។
តាមសេចក្ដីរាយការណ៍នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថា ខ្យល់កន្ត្រាក់បានបក់បោកបំផ្លាញលំនៅឋានប្រជាពលរដ្ឋចំនួន៥ខ្នងនៅក្នុងឃុំវាលម្លូស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលឲ្យបាក់និងរលំផ្ទះប្រជាពលរដ្ឋធ្ងន់ស្រាលចំនួន៥ខ្នងផ្ទះ តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬសត្វទេ ។
នៅពេលនេះ សមត្ថកិច្ច និងអាជ្ញាធរបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យជួយប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកនេះ ៕
ដោយ ៖ វណ្ណៈ