ព័ត៌មានទាន់ហេតុការណ៍៖

មិនគួរយកគ្រោះថ្នាក់ចរាចរណ៍ជា ករណីចាស់ កេីតឡេីងតាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មកម៉្លេះ បង្ហោះឱ្យមានការយល់ច្រឡំទេ !

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបានឃេីញការចែកចាយវីដេអូ​ អំពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឲ្យមានការឈ្លោះប្រកែកគ្នារវាងភាគីទាំង២ ទេីបក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវភ្លាមៗ បានឲ្យដឹងថាការគ្រោះថ្នាក់ចរាចរណ៍នេះជា ករណីចាស់ កេីតឡេីងតាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មកម៉្លេះ ករណីគ្រោះថ្នាក់នេះនៅតាមបណ្តោយផ្លូវជាតិលេខ៦A ទល់មុខសណ្ឋាគារវ៉ាស៊ីនតោន ភូមិគៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហេីយម្យ៉ាងវិញទៀតករណីគ្រោះថ្នាក់នេះក៏ត្រូវបានភាគីទាំងសងសាងសម្របសម្រួលគ្នាបញ្ចប់រឿងអស់ហេីយតាំងពីថ្ងៃកេីតហេតុ​ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២០​ មកម៉្លេះ​ ។សូមបញ្ជាក់ថា, បន្ទាប់ពីមានការបង្ហោះចែកចាយព័ត៌មាននេះ ទើបខាងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញថាជាករណីចាស់ ហើយក៏មិនត្រូវឱ្យអ្នកលេងហ្វេសប៊ុក យកមកបង្ហោះឲ្យមានការភាន់ច្រលំឡើយ៕

ដោយ៖ សិលា


ចែករំលែក៖