ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ម៉ូតូមួយគ្រឿងបានបុកជាមួយម៉ូតូមួយគ្រឿងទៀតធ្វើឲ្យមនុស្សម្នាក់ស្លាប់ចំណែកម្នាក់ទៀតរបួសធ្ងន់នាវេលាម៉ោង០៧និង០៥នាទីយប់ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្ត ។

មន្រ្តីនគរបាលស្រុកមង្គលបូរីប្រាប់ថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះស្ងួន ប៊ុន​ហួត ភេទប្រុសអាយុ៦០ឆ្នាំនៅភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី។ឯអ្នករងរបួសធ្ងន់ឈ្មោះ សូ ទិត្យភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិគោកសំរោងឃុំសឿស្រុកមង្គលបូរី  ។អ្នកស្លាប់និងអ្នករងរបួសបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពទាំង០២នាក់ ។

នគរបាលបញ្ជាក់ថានៅមុនពេលកើតហេតុ ឈ្មោះ សូ ទិត្យ បានបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ1T.6196 ក្នុងទិសដៅពីលិចទៅកើតពេលដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ1U6748 បើកបរដោយឈ្មោះ ស្ងួន ប៊ុនហួត បណ្តាលឲ្យ ឈ្មោះស្ងួន ប៊ុនហួត ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកឈ្មោះសូទិត្យ រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាព កម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។

មន្រីនគរបាលដដែលបានបន្ថែមថា មូលហេតុបង្កឲ្យគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូហុងដាឌ្រីមផលិតឆ្នាំ២០១៩ពាក់ស្លាកលេខប.ជ1T6196 បើកបរដោយឈ្មោះ សូ ទិត្យ មិនប្រកាន់ស្តាំ ។

សពជនរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចរាល់បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖