ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបបំផុតមានតែមួយនៅលើពិភពលោកបានប្រគល់ជូនម្ចាស់ហើយ

ចែករំលែក៖

ក្រោយរយៈពេលជាង២ឆ្នាំនៃការផលិតរថយន្ត Bugatti La Voiture ទំនើបបំផុតលើពិភពលោកមានតម្លៃ១៨លានដុល្លារ បានផ្តល់ជូនម្ចាស់ដែលបានបញ្ជាទិញតាំងពីពីរឆ្នាំមុន។
នៅឆ្នាំ២០១៩ ក្រុមហ៊ុន Bugatti បានដាក់បង្ហាញនៅលើពិភពលោកនូវប្រភេទរថយន្ត La Voiture Noire នៅក្នុងពិធិតាំងពិព័រណ៍ Geneve Motors show ។ មកទល់ពេលនេះជាងពីរឆ្នាំហើយ រថយន្តចុងក្រោយបង្អស់នឹងប្រគល់ជូនអតិថិជនដែលបានបញ្ជាទិញ។
ក្នុងពេលបង្ហាញជាសាធារណៈរថយន្តថ្លៃបំផុតនៅលើពិភពលោក ដែលមានតម្លៃជាង១៨លានដុល្លារ ប៉ុន្តែនៅមានតម្លៃទាបជាង Rolls-Royce Boat Tail ដែលមានតម្លៃដល់ទៅ២៨លានដុល្លារអាមេរិក។
រថយន្តមានឈ្មោះ Bugatti La Voiture មានរូបរាងខាងក្រៅពណ៌ខ្មៅ និងមានតួខ្លួនវែង។ កន្លែងបើកបរមានចំណុចដូចទៅនឹងរថយន្ត Chiron ដោយមានពណ៌ប្រផេះលម្អដោយកាប៊ូន។ ចង្កៀងប្រភេទ LED ដ៏ទាក់ទាញដោយមានភ្លើងតូចៗជាច្រើនជាការលម្អ។
រថយន្ត Bugatti La Voiture មានចំនួនតែមួយគ្រឿងប៉ុណ្ណោះ មិនមានគ្រឿងទីពីរឡើយ ហើយគ្រប់ផ្នែកនៃរថយន្តធ្វើតាមស្តង់ដារបារាំងទាំងអស់។
លោក Pierre Rommelfanger បានឱ្យដឹងថា «បើទោះបីរថយន្ត La Voiture Noire ផលិតតែមួយគត់ តែយើងបានចំណាយពេលដល់ទៅពីរឆ្នាំដើម្បីផលិតនិងសាកល្បងនៅគ្រប់ស្ថានភាព ធានាដល់សុវត្ថិភាព និងការបើកបរល្អបំផុត»៕

ដោយ៖ ធីរីណា(រូបភាព៖ VOV)


ចែករំលែក៖