ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងអំពាវនាវដល់ កូរ៉េខាងជើង វិលត្រឡប់ចូលតុពិភាក្សាជាថ្មីឡើងវិញ

ចែករំលែក៖

នៅថ្ងៃទី១៤ខែមិថុនា ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានអំពាវនាវដល់កូរ៉េខាងជើងឆ្លើយតបទៅនឹងការអំពាវនាវតភ្ជាប់កិច្ចពិភាក្សាជាថ្មីតាមស្មារតីនៃសេចក្តីប្រកាសរួមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោកស្រី Lee Jong Joo បានលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តអនុវត្តកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយកូរ៉េខាងជើង ក្នុងនោះមានសេចក្តីប្រកាស់កាលពីថ្ងៃទី១៥ខែមិថុនា និងការខិតខំជំរុញសន្តិភាពនៅឧបទ្វីបកូរ៉េ។ យើងសូមស្នើដល់កូរ៉េខាងជើងវិលត្រឡប់ទៅអនុវត្តសេចក្តីប្រកាសរួម ថ្ងៃទី ១៥ខែមិថុនា ហើយឆ្លើយតបទៅនឹងការអំពាវនាវសហប្រតិបត្តិការជាមួយកូរ៉េខាងជើង។
រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Lee In young បានឱ្យដឹងថា កិច្ចពិភាក្សានឹងពឹងផ្អែកទៅលើកិច្ចព្រមព្រៀងរវាងកូរ៉េខាងជើង នឹងអាមេរិក នៅក្នុងប្រទេសសិង្ហបុរី ដែលជាក្តីសង្ឃឹម ហើយការដែលអាមេរិកតែងតាំងឧបការីទទួលបន្ទុកកូរ៉េខាងជើងហើយក៏បានត្រៀមលក្ខណៈពិភាក្សាជាមួយកូរ៉េខាងជើងផងដែរ។
ទំនាក់ទំនងរវាងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូងមិនមានការរីកចម្រើនឡើយ បើទោះបីមានជំនួបពិភាក្សាជាច្រើនលើករវាងមេដឹកនាំប្រទេសទាំងពីរក្តី។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងមិនលើកសំណើពិភាក្សាពីកូរ៉េខាងត្បូងនោះឡើយ ចាប់តាំងពីកិច្ចពិភាក្សារវាងអាមេរិកនឹងកូរ៉េខាងជើងមិនទទួលបានជោគជ័យនៅថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ២០១៩មក ក្នុងទីក្រុងហាណូយប្រទេសវៀតណាម៕ដោយ៖ ធីរីណា

រូបភាព៖ suckhoedoisong


ចែករំលែក៖