ព័ត៌មានទាន់ហេតុការណ៍៖

កក្រើកពេញហ្វេសប៊ុក តារាសម្តែង អេដវីន ប្រើប្រាស់ហិង្សាធ្ងន់ធ្ងរទៅលើគូស្នេហ៍

ចែករំលែក៖

ភ្នំពេញ៖ ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១មានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីគូស្នេហ៍តារាសម្តែងស្រស់សង្ហា លោក អេដវីន បានបង្ហោះសារអមដោយរូបភាពនៃការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងន់រហូតបែកឈាមជាំពេញខ្លួនប្រាណ ហើយត្រូវបាននារីនោះលើកឡើងថាអ្នកដែលជាជនបង្កគឺតារាសម្តែង អេដវីនតែម្តង។ 

  កន្លងទៅនេះតារាសម្តែង អេដវីន បានបាត់មុខពីសិល្បៈជាច្រើនខែកន្លងមកហើយបន្ទាប់ពីបញ្ចប់ការសម្តែងរឿងរស់ជាតិអ្នកមានរបស់ទូរទស្សន៍PNN និងបន្ទាប់ពីលេចដំណឹងថាលោកផ្អាកការងារសិល្បៈដើម្បីចេញធ្វើមុខជំនួញជាមួយគូស្នេហ៍ អ្នកនាងបញ្ចកា ជាអ្នកមេម៉ាយកូន២នោះ។ ប៉ុន្តែថ្មីៗនេះស្រាប់តែលេចចេញដំណឹងដែលធ្វើឲ្យផ្អើលជាថ្មីនេះត្រូវបានបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកផ្លូវការរបស់សង្សារតារាសម្តែងរូបនេះឈ្មោះថា សុទ្ធ បញ្ចកាដោយនាងបានលើកឡើងថា “ខ្ញុំមនុស្សមិនមែនសត្វទេ ហេតុអីវាយខ្ញុំដល់ថ្នាក់នេះ ? អេដវីន ចាំទទួលអីដែរនាក់ធ្វើដាក់ខ្ញុំថ្ងៃនេះទៅ! ទ្រាំយូរហើយ គួរដល់ពេលដែរឈប់លាក់រឿងពិតហើយ !  ស្រលាញ់ខ្ញុំណាស់ តែ ពេលខឹង ពេលឈ្លោះ មិនដែរនិយាយហេតុផល ខឹងវាយ ខឹងវាយ ….  ហេតុអីតំបូងល្អម្ល៉េះ តែចុងក្រោយ ធាតុពិតក៏ចេញមក! ចាំ ពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំ អោយបង ស្គាល់ បញ្ចកា មួយនេះ ច្បាស់ …. ខ្ញុំមានតំលៃជាមនុស្ស មិនមែន ខឹងវាយ ខឹងវាយដូចសត្វធាតុចឹងទេ! ពេលស្រលាញ់ខ្ញុំ លះបង់គ្រប់យ៉ាង តែលទ្ធផលទទួលបាន គឺ ភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត! អស់ពេល អោយបកក្រោយហើយ អេដវីន ! U will see the real monster of me”។ សារនេះបានបង្កើតឲ្យមានការចែករំលែក និងបញ្ចេញយោបល់យ៉ាងច្រើនពីមហាជនរហូតមានការរិះគន់ធ្ងន់ៗទៅកាន់តារាសម្តែងរូបនេះដែលបានប្រើប្រាស់ហិង្សាមកលើគូស្នេហ៍ជាស្ត្រី ហើយតាមសារខាងលើក៏បញ្ជាក់ដែរថា នេះមិនមែនជាលើកដំបូងនោះទេដែលលោក អេដ វីន បានបង្ករបួសស្នាមបែបនេះ ហើយកន្លងទៅក៏ធ្លាប់បានលេចធ្លាយចេញនូវជម្លោះរវាងគូស្នេហ៍មួយគូនេះផងដែរ។ គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីភាគីទាំងសងខាងបាននៅឡើយទេ។ ទោះជាយ៉ាងណាកន្លងទៅគេក៏ធ្លាប់បានឃើញតារាសម្តែង អេដវីដ បានបង្ហាញស្នាមរបួសដែលកើតឡើងពីជម្លោះរវាងគ្នានឹងគ្នាផងដែរ។ តាមរយៈសារ និងរូបភាពនេះដែរគេក៏បានឃើញតារាសម្តែង អេដវីន បានចូលបញ្ចេញមតិដោយបានទាំងបង្ហាញមុខដែលត្រូវជាំភ្នែកដែលគេដឹងថាអ្នកទាំងពីរពិតជាបានប្រើប្រាស់ហិង្សាទៅលើគ្នាទៅវិញទៅមកពិតប្រាកដមែន៕ 

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖