ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមល្ងាចថ្ងៃទី២៣មិថុនានេះផ្ទះបណ្តែតទឹកនិងបែត្រីដែលព្រមរុះរើនិងចល័តចេញដោយខ្លួនឯងសម្រេចបាន១០០%ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ

ចែករំលែក៖

       ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋបាលខណ្ឌព្រែកព្នៅ និងសង្កាត់ចុះរៀបចំជារៀងរាល់ថ្ងៃមក ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទឹក ដែលប្រជាពលរដ្ឋជនជាតិរៀតណាមបានស្ម័គ្រចិត្តរុះរើ និងចល័តចេញពីក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅមានចំនួន៣២២ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះបើគិតជាភាគរយស្មើ១០០%ហើយ។

  លោក ឈាន ណារ៉ា ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក បានប្រាប់ឱ្យដឹងថា ក្នុងការចុះអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹកនេះ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានចុះផ្សព្វផ្សាយនិងពន្លឿនជារៀងរាល់ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើទាំងនោះរុះរើដោយខ្លួនឯងឲ្យបានឆាប់ដើម្បីអាជ្ញាធរស្រួលគ្រប់គ្រង។

  លោកបន្តថា ជាលទ្ធផលប្រជាពលរដ្ឋជនជាតិវៀតណាមដែលបានរុះរើ និងចល័តដោយស័្មគ្រចិត្តផ្ទះបណ្តែតទឹក និងបែត្រីក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះបើគិតជាភាគរយស្មើ១០០% ក្នុងនោះសង្កាត់ព្រែកព្នៅមានសរុប២៥៩ផ្ទះ និងបែ។ ចំណែកសង្កាត់សំរោង មានសរុបចំនួន៦៣ផ្ទះ និងបែ បានចុះធ្វើកំណត់ហេតុរុះរើ និងចល័តចេញដោយខ្លួនឯងចំនួន៦៣បែស្មើ១០០%  សរុបផ្ទះទឹក និងបែត្រីចំនួន ៣២២ផ្ទះ និងបែ ក្នុងនោះបានរុះរើដោយខ្លួនឯងចំនួន៣២២ផ្ទះ និងបែស្មើ១០០%៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖