ព័ត៌មានទាន់ហេតុការណ៍៖

គ្លីនិក រ៉ាក់ (Clinic Rhac) ដែលមានទីតាំងស្ថិតផ្លូវលេខ​៤៣២ សង្កាត់ទួលទំពូងទី២១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ១៩ បានទៅពិនិត្យសុខភាព នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, គ្លីនិក រ៉ាក់ (Clinic Rhac) ដែលមានទីតាំងស្ថិតផ្លូវលេខ​៤៣២ សង្កាត់ទួលទំពូងទី២១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩ បានទៅពិនិត្យសុខភាព នៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ គ្លីនិក រ៉ាក់ (Clinic #Rhac) ដែលមានទីតាំងស្ថិតផ្លូវលេខ​៤៣២ សង្កាត់ទួលទំពូងទី២១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៤៖០០នាទី ដល់ ១៤៖៤០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានទៅពិនិត្យសុខភាព នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖