ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបេីកឆ្លងផ្លូវរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

    ភ្នំពេញ​៖​ បុរស២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបេីកឆ្លងផ្លូវចំពីចំហៀងពេញទំហឹង​ បណ្តាលឱ្យរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីយប់​ ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០២១​ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2X-7852 បេីកបរដោយបុរសជនជាតិចិនម្នាក់និងរួមដំណេីរដោយជនជាតិចិនប្រុសស្រី៣នាក់ទៀត​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ទៅខាងឆ្វេងដៃឆ្លងផ្លូវចូលផ្លូវលំ តែឆ្លងមិនទាន់ផុតផងស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខព្រៃវែង1P-7185 បេីកបរដោយបុរសម្នាក់និងរួមដំណេីរបុរសម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់និងស្រាល។ 

  ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ​ ៖សុខាសែនជ័យ


ចែករំលែក៖