ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករព្រមស្ដាប់និងធ្វើតាមការណែនាំពីសមត្ថកិច្ចជំនាញនៅពេលទិញជ្រូកត្រូវមានលិខិតបញ្ជាក់ពីភូមិឃុំនិងពេទ្យសត្វស្រុកបន្ទាប់ពីសមត្ថកិច្ច​ក្រសួងឃាត់​ជ្រូក​១៥​ក្បាល ព្រោះ​សង្ស័យថា ជា​ជ្រូក​លួច​ឆ្លងដែន​ខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង​៖ ក្រុម​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​នៃ​ក្រសួង កសិកម្ម​បាន​ស្ទាក់​ឃាត់​រថយន្តមួយគ្រឿង​ដែលដឹកសត្វជ្រូកចំនួន​១៥​ក្បាល​ព្រោះ​សង្ស័យថា​ជា​ជ្រូក​នាំ​ពី​វៀតណាម​ដោយ​ខុសច្បាប់ទើបបញ្ជូនទៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខេត្តស្វាយរៀង​តែត្រូវ​ក្រុមអាជីវករ​បាននាំគ្នា មក​រំដោះ​សត្វ​ជ្រូក​ត្រឡប់​ទៅវិញ​ទាំងយប់​។

លោក ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ឲ្យ​ដឹងនៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះថា​ការពិត​ដោយមាន​ការ សង្ស័យ នាំ​ជ្រូក​ពី​ប្រទេសជិតខាង​ទើប​ក្រុម​ច​ល​ត័​អគ្គនាយកដ្ឋាន​ផលិតកម្ម សត្វ​នៃ​ក្រសួងកសិកម្ម​ឃា​តិ​ពិនិត្យ​រួច​ប្រគល់​ឲ្យ​មន្ទីរ​កសិកម្ម​ពិនិត្យ​បន្ត​និង​អប់រំ​ឲ្យ​អាជីវករ​ដែល​ប្រមូល​ទិញ​ជ្រូក​សហគមន៍ ត្រូវ​ឲ្យ​មានការ​បញ្ជាក់​ពី​ពេទ្យសត្វ​ឃុំ​ស្រុក និង​មេភូមិ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​ប៉េ​ស​អាហ្វ្រិក​។

​មន្ត្រី​ពេទ្យសត្វ​កំពុង​ពិនិត្យឃើញថា ជា​ជ្រូក​ខ្មែរ​មែន​ក៏ប៉ុន្តែ ដោយ​យប់​ហើយ​ទើប​ឃាត់​ឲ្យ​ចាំ​ព្រឹក​ឡើង សឹម​ដោះស្រាយ​និង​អប់រំ បែរជា​នាំគ្នា​មក​រំដោះ​ជ្រូក​ទៅ​ទាំងយប់​បែបនេះ​។

លោកបន្ថែមទៀតថាដោយសារ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ផង​ទើប​មន្ត្រី​ជំនាញ​តាម​ស្រុក​មិន​ដើរ​ឬ​ទៅ​បញ្ជាក់​លិខិត​ឲ្យ គឺ​ឲ្យ​មក​បញ្ជាក់​នៅ​ការិយាល័យ​ផលិតកម្ម​ខេត្ត​តែម្តង​ទើប​មានការ ចម្រូងចម្រាស់​បែបនេះ​ហើយរហូតមកដល់ពេលនេះបងប្អូនក្រុមអាជីវករព្រមស្ដាប់និងធ្វើតាមការណែនាំពីសមត្ថកិច្ចជំនាញហើយពេលទិញជ្រូកពីភូមិឃុំនិងពេទ្យស្រុកបញ្ជាក់ថាជ្រូកមានសុខភាពល្អផងដែរ។

សូមបញ្ជាក់ថា​ករណីនេះ​បានកើត​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២១​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់ចំណុច​ខាងលិច​វត្ត​សាមគ្គី​រង្សី ស្ថិតនៅ​ភូមិ​សាមគ្គី​សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង​។

​បើតាម​មន្ត្រី​នៃ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា ដំបូង​មន្ត្រី​នៃ​អគ្គនាយក ដ្ឋា​ន​បានឃើញ​រថយន្ត​ខាងលើ​ដឹក​ជ្រូក នៅត្រង់ចំណុច​ខាងកើត​ផ្សារ​ជី​ភូ​ក្រុង​បាវិត​។​ដោយមាន​ការសង្ស័យ​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​ទើប​តាម​រួច​ឃាត់​ដើម្បី​សាកសួរ​។ ម្ចាស់​ជ្រូក​បាន​ឆ្លើយថា​ជ្រូក​១៥ ក្បាល​នេះ គាត់​ទិញ​នៅ​ស្រុក​រំដួល ៧​ក្បាល​និង​ទិញ​នៅ​ក្រុង​ស្វាយរៀង​៧​ក្បាល ហើយ​ទៅ​ទិញ​នៅ​ខាងកើត​ផ្សារ​ជី​ភូ​មួយ​ក្បាល​ក៏ប៉ុន្តែ​គ្មាន​លិខិត​លក់ដូរ​និង ការពិនិត្យ​ពី​ពេទ្យសត្វ​តាម​ស្រុក​ទើប​ឃាត់​ពិនិត្យ​សួរនាំ​ខ្លាច​លួច​នាំ​ជ្រូក​ពី​ប្រទេសជិតខាង​និង​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ជ្រូក​អាហ្វ្រិក ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​ប្រភព​បន្តទៀតថា​ពេល​សមត្ថកិច្ច​នាំ​រថយន្ត​ដឹក​ជ្រូក​មកដល់​ចំណុច​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ម្ចាស់​រថយន្ត​បើក​ចូល​មិន​ព្រមយក​ជ្រូក​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​ទេ​ខ្លាច​មន្ត្រី​ជំនាញ​ចាប់​ជ្រូក​ទុក​បូម​ឈាម​ពិនិត្យ​រក​មេរោគ​ធ្វើ​ឲ្យ​ខកពេល និង​ខ្លាច ងាប់​ជ្រូក ៕

ដោយ៖យឹម សុថាន


ចែករំលែក៖