ភ្នំពេញ៖ នៅរសៀលម៉ោង ៣និង ០៥នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ផ្សារទំនើប ឡាក់គី (Lucky Supermarket) ដែលស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើបសូរិយា ក្នុង សង្កាត់ផ្សារថ្មី១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) រួមជាមួយមិត្តភក្តិ បានទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប ឡាក់គី (Lucky Supermarket) ដែលស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើបសូរិយា ក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៨៖១០នាទី ដល់ ១៨៖៥០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) រួមជាមួយមិត្តភក្តិ បានទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា