ភ្នំពេញ៖ នៅរសៀលម៉ោង ៣និង ០០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ភោជនីយដ្ឋាន Ringer Hut ដែលមានទីតាំងស្ថិតនៅជាន់ទី២ នៃ ផ្សារទំនើប អុីអន១ (AEON Mall 1) នៅតាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៣នាក់ បានទៅហូបអាហារនៅទីតាំងខាងលើនេះ ! ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ភោជនីយដ្ឋាន Ringer Hut ដែលមានទីតាំងស្ថិតនៅជាន់ទី២ នៃ ផ្សារទំនើប អុីអន១ (AEON Mall 1) នៅតាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៦៖១៥នាទី ដល់ ១៧៖០០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៣នាក់ បានទៅហូបអាហារនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា