ភ្នំពេញ៖ ហាងលក់គ្រឿង អលង្ការ ឡុកហ្វុក ដែលមានទីតាំងស្ថិតនៅផ្លូវព្រះសីហនុ សង្កាត់ចតុមុខ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
បើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅរកទិញគ្រឿងអលង្ការនៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ហាងលក់គ្រឿង អលង្ការ ឡុកហ្វុក ដែលមានទីតាំងស្ថិតនៅផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា