ព័ត៌មានទាន់ហេតុការណ៍៖

លិខិតថ្លែងអំណរព្រះរាជគុណ របស់ លោកស្រី ពេជ ច័ន្ទមុន្នី តំណាងក្រុមការងារទាំងអស់ នៃមន្ទីរពេទ្យហ្លួងម៉ែ ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ !

ចែករំលែក៖

ភ្នំពេញ៖ លិខិតថ្លែងអំណរព្រះរាជគុណ របស់ លោកស្រី ពេជ ច័ន្ទមុន្នី តំណាងក្រុមការងារទាំងអស់ នៃមន្ទីរពេទ្យហ្លួងម៉ែ ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យជាថវិកា ចំនួន ៣០,០០០(សាមសិបពាន់ដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភដល់ដំណើរការ និងបេសកកម្មរបស់ថ្នាក់ដឹកនាំ និងក្រុមការងារនៃមន្ទីរពេទ្យហ្លួងម៉ែ។

សមាគមគ្រូពេទ្យស្ម័គចិត្ត យុវជនសម្ដេចតេជោសូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ

ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បពិត្រ សម្តេចព្រះមហាក្សត្រ ព្រះវររាជមាតាជាកខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ជាបឋមទូលព្រះបង្គំជាខ្ញុំ និងស្វាមី សូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្ដែងថ្វាយនូវអំណរអរព្រះ គុណដោយស្មោះអស់ពីដួងចិត្ត ប្រកបដោយកតញ្ញុតា និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយបានព្រះរាជទាននូវ ព្រះរាជទ្រព្យជាថវិកា ចំនួន ៣០.០០០(សាមសិបពាន់)ដុល្លារអាមេរិក ដ៏មានតម្លៃក្រៃលែង សម្រាប់ឧបត្ថម្ភ ដល់ដំណើរការ និងបេសកកម្មរបស់ថ្នាក់ដឹកនាំ និងក្រុមការងារនៃមន្ទីរពេទ្យហ្លួងម៉ែ ដែលសបង្ហាញឱ្យ ឃើញនូវព្រះរាជហឫទ័យដ៏ល្អថ្លៃថ្លាកាត់ថ្លៃពុំបាន ជាមួយនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះមហាក្សត្រី។

ក្នុងស្ថានភាពដ៏លំបាកនេះ ទូលព្រះបង្គំជាខ្ញុំនិងស្វាមី ក៏ដូចជាថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំង អស់នៃ មន្ទីរពេទ្យហ្លួងម៉ែ ព្រមទាំងគ្រប់បណ្តាផ្នែកដែលពាក់ព័ន្ធដ៏ទៃទៀត សូមប្ដេជ្ញាបន្តចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសំដៅកាត់បន្ថយឱ្យបានជា អតិប្បរិមាចំពោះផលប៉ះពាល់ដោយសារជំងឺដ៏សាហាវនេះ ជាពិសេសសូមប្តេជ្ញាខិតខំពុះពារព្យាបាល ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យប្រទេសជាតិយើងបន្តអភិវឌ្ឍរីកចម្រើនជានិច្ច និរន្តរ៍ និងឱ្យឆាប់បានវិលមករកសភាពដើមវិញ។

ទូលព្រះបង្គំជាខ្ញុំនិងស្វាមី ព្រះករុណាសូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួង ដល់ វត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោក គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហា ក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដូងព្រះវិញ្ញាណក្ខន្ធនៃ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតា សូម ព្រះអង្គតាមជួយថែបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់សមប្រកបដោយព្រះ

ពុទ្ធពរដ៏ឧត្ដុងឧត្ដមថ្លថ្លាទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំប៊ីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួល នូវព្រះសេយ្យភក្តីដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំនិងស្វាមី។

សេចក្តីគួរពុំគួរ សូម សម្តេចព្រះវររាជមាតា ទ្រង់ព្រះមេត្តាប្រោសប្រទានដល់ទូលបង្គំ៕ 

ដោយ៖ សុខ ខេមរា


ចែករំលែក៖