ភ្នំពេញ៖ តូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុង ផ្សារបឹងកេងកង ស្ថិតនៅក្នុង សង្កាត់បឹងកេងកងទី១ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាអ្នកធ្វើក្រចក នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅវេលាម៉ោង 4 និង 00នាទីរសៀលថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ធ្វើក្រចកដៃ ក្រចកជើង ឬ មានទំនាក់ទំនងជាមួយជាងធ្វើក្រចក នៅ តូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុង ផ្សារបឹងកេងកង ស្ថិតនៅក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ⏰ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាអ្នកធ្វើក្រចក នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ តែប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា