ព័ត៌មានទាន់ហេតុការណ៍៖

ហាង ហេបភី​ ឡាម ដែលមានទីតាំងស្ថិតនៅតាមផ្លូវមាត់ទន្លេក្រោយផ្សារទំនើប Aeon សាខាទី១ ក្នុងសង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៤នាក់ បានជិះ​កង់បី ​ទៅហូបអាហារនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ហាងហេបភី​ ឡាម ដែលមានទីតាំងស្ថិតនៅតាមផ្លូវមាត់ទន្លេក្រោយផ្សារទំនើប Aeon សាខាទី១ ក្នុងសង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ៤នាក់ បានជិះ​កង់បី ​ទៅហូបអាហារនៅទីតាំងខាងលើនេះ។ យោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី29 ខែមិថុនា ឆ្នាំ 2021។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ហូបអាហារនៅ ហាង ហេបភី​ ឡាម ដែលមានទីតាំងស្ថិតនៅតាមផ្លូវមាត់ទន្លេក្រោយផ្សារទំនើប Aeon សាខាទី១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

⏰ នៅថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៣៖១០នាទី ដល់ ១៤៖៣៥នាទី។ 

​🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៤នាក់ បានជិះ​កង់បី ​ទៅហូបអាហារនៅទីតាំងខាងលើនេះ។ បើបងរត់កង់បី បានដឹង សូមបងប្រញាប់ទៅធ្វើតេស្ដ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕ 

ដោយ ៖ សិលា


ចែករំលែក៖