ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,🔴 ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប Mid Town ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ 🔴 ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប Mid Town ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖៤០នាទី ដល់ ១៨៖១០នាទី។
🔥 មូលហេតុ៖ អ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា