ព័ត៌មានទាន់ហេតុការណ៍៖

ចិនរឹតបន្តឹងសន្តិសុខ ត្រៀមរៀបចំខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនីស្ត

ចែករំលែក៖

នៅពេលនេះចិនបានបិទតំបន់ជាច្រើនក្នុងរដ្ឋធានីប៉េកាំង ដើម្បីត្រៀមលក្ខណៈដង្ហែក្បួនក្នុងឱកាសខួបគម្រប់១០០ឆ្នាំនៃការចាប់កំណើតបក្សកុម្មុយនីស្តចិន និងការរស់រានរយៈពេល១០០ឆ្នាំកន្លងមក។
សារព័ត៌មាន South China Morning Post នៅថ្ងៃទី៣០ខែមិថុនា បានផ្សាយថា ទីក្រុងប៉េកាំងបានបិទការធ្វើចរាចរណ៍នៅតំបន់មួយចំនួនដែលនឹងត្រូវរៀបចំពិធីខួប១០០ឆ្នាំថ្ងៃបង្កើតបក្ស នៅថ្ងៃទី១ខែកក្កដា ។
រថយន្ត អ្នកធ្វើដំណើរ នៅទីលាន ធៀនអានម៉េនត្រូវបានបិទតាំងពីថ្ងៃទី ២៨ខែមិថុនា មកម៉្លេះដើម្បីរៀបចំឲ្យបានល្អបំផុត ។
តាមគម្រោងអគ្គលេខាធិការបក្ស និងជាប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងឡើងថ្លែងសុន្ទរកថាដ៏សំខាន់នៅទីលាន ធៀនអានម៉េន នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី ១ខែកក្កដា(ពេលវេលាក្នុងតំបន់) ដោយអាចលើកឡើងពីសមិទ្ធផលក៏ដូចជាចក្ខុវិស័យនយោបាយរបស់បក្សកុម្មុយនីស្តចិន ។ ពិធីនឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ដោយសារតែពលរដ្ឋមិនអនុញ្ញាតឲ្យទៅចូលរួមច្រើននោះឡើយ៕ដោយ៖ ធីរីណា

រូបភាព៖AFP


ចែករំលែក៖