ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់របួសធ្ងន់ស្រាលបីនាក់ នៅស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នាពេញមួយទំហឹង ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៥៥នាទីរសៀលថ្ងៃទី៣ ខែកក្តដា ឆ្នាំ ២០២១ នៅលើផ្លូវក្រាលកៅស៊ូលេខ50C1ស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

  សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះទី១.ឈ្មោះ ញឹម យឿន ភេទ ប្រុសអាយុ៤៥ឆ្នាំ រស់នៅ ភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង  (ស្លាប់), ទី២.ឈ្មោះពេញ សុខ ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង។ទី៣.ខេង លីន ភេទ ស្រីអាយុ ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា   ៤. ឈ្មោះ ស្រី ជា ភេទស្រី អាយុ៩៤ឆ្នាំ រស់នៅភូមិគុយ ឃុំដារ ស្រុកកំពង់លែង រងរបួធ្ងន់និងស្រាល ។

  សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ កោះកុង ១A-៤៤១៦ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ នៅពេលមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាវ៉េវធ្វើដំណើរក្នុងទិសដៅច្រាស់ទិសគ្នា មានគ្នា៣នាក់ ។ បណ្តាលឱ្យស្លាប់និងរងរបួសរដូករណែលពេញផ្លូវតែម្តង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលត្រូវបានដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ជនរងគ្រោះស្លាប់ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយធ្វើដំណើរបង្កទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖