ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះដឹកនាំរៀបចំមណ្ឌលចត្តាឡីស័កបន្ថែម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ណង វុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើញចុះដឹកនាំរៀបចំបន្ថែមមណ្ឌលចត្តាឡីស័ក៣កន្លែងទៀត នៅសាលាបឋមសិក្សាអូរអំបិល សាលាបឋមសិក្សាភ្នំបាក់ ក្រុងសិរីសោភ័ណ និងទី៣នៅវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ស្រុកមង្គលបូរី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។

ក្នុងនាមគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បន្តខិតខំដោះស្រាយ ទប់ស្កាត់និងគ្រប់គ្រងបងប្អូនត្រឡប់មកពីថៃ និងអ្នកពាក់ព័ន្ធ ដើម្បីដាក់ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហ្មត់ចត់ជាប់ជានិច្ច។

លោកអភិបាលខេត្តបន្តក្រើនរំលឹកដល់ក្រុមការងារបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងសម្របសម្រួលដល់បងប្អូនទាំងអស់ឲ្យបាន ត្រឹមត្រូវ ដោយប្រកាន់ភ្ជាប់វិធានការ ៣ការពារ និង៣កុំ៕

ដោយ ៖ សិលា


ចែករំលែក៖