ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! អគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកប្រេងរបស់ចែ ឡៃ ផេង នៅស្រុកស្អាងខេត្តកណ្ដាលយ៉ាងសន្ធោសន្ធៅ !(មានវីដេអូ)

ចែករំលែក៖

ខេត្តកណ្ដាល ៖ ឃ្លាំងស្តុកប្រេងមួយកន្លែង កំពុងរងនូវអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ១០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិព្រែករុន ឃុំព្រែកកយ ស្រុកស្អាង ខេត្តកណ្ដាល ជាទីតាំងស្តុកប្រេង របស់ចែ ឡៃ ផេង។ បច្ចុប្បន្នសមត្ថកិច្ចអាជ្ញាធរស្រុកស្អាង ក៏ដូចជាកម្លាំងនគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងនឹងបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅកាន់កន្លែងកើតហេតុ ជាបន្តបន្ទាប់ផងដែរដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងតែឆេះដ៏សន្ធោសន្ធៅនេះ ចៀសវាងមានការរាលដាលប៉ះពាល់ទៅដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ 

ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុដែលបណ្ដាលមកពីអ្វីពិតប្រាកដនៅឡើយនោះទេ។ ប៉ុន្តែលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាលកំពុងដឹកនាំកំលាំងដោយផ្ទាល់ដើម្បីធ្វើការពន្លត់អគ្គិភ័យខាងលើនេះដោយយកចិត្តទុកដាក់បំផុត។

ចំពោះព័ត៌មានលម្អិតអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”នឹងផ្សាយជូនបន្ថែមទៀតនៅពេលក្រោយ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖