ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរឿងធំហើយ! សុខ រ៉ាស៊ី ព្រមានប្តឹងអ្នករៀបចំកម្មវិធីប្រឡងបវរកញ្ញាដាក់ពន្ធនាគារពីបទឆបោក

ចែករំលែក៖

    ភ្នំពេញ៖ ពិធីករទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី ប៉ុន្មានថ្ងៃមុននេះបានធ្វើឲ្យគេចាប់អារម្មណ៍ទៅលើករណីព្យាយាមទំនាក់ទំនងទៅលោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សមិនបាន។ ករណីនេះបានក្លាយជាប្រធានបទសម្រាប់ការជជែកពីអ្នកក្នុងចង្កោមសិល្បៈជាហូរហែ និងដើម្បីស្វែងរកមូលហេតុដែលធ្វើឲ្យពិធីកររូបនេះដាច់ចិត្តទម្លាយលើបណ្តាញសង្គម។ 

នៅព្រឹកថ្ងៃទី០៤ ខែកក្កដានេះ ពិធីកររូបនេះបានបញ្ចេញសារក្តៅគគុកថ្មីមួយទៀតដោយព្រមានប្តឹងទៅកាន់អ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកម្នាក់ពីបទឆបោកនោះ។ 

  គេមិនទាន់ដឹងនៅឡើយទេថា តើសារថ្មីនេះត្រូវបានលោករ៉ាសុីសំដៅទៅលើបុគ្គលរូបណានោះទេ ប៉ុន្តែតាមខ្លឹមសារគឺលោកថាជាអ្នករៀបចំប្រកួតកម្មវីធីបវរកញ្ញាម្នាក់និងជាអ្នកមានធនធានច្រើនផងដែរ។ លោកបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកថា “បងប្អូនអាចជឿទេថាបើមាន រៀបចំកម្មវិធីប្រលងបវរកញ្ញា កម្មវិធីកំពុងដំណើរការ ស្រាប់តែប៉ូលិសមកចាប់អ្នករៀបចំកម្មវិធីដាក់គុក ដោយសារបទឆបោក! តើបងប្អូនយល់យ៉ាងណាដែរ? យើងយោគយល់គេ១ឆ្នាំហើយ គេថាយើងមិនយោគយល់! មានលុយ មានផ្ទះ មានក្រុមហ៊ុនរាប់លាន តែមិនស្រលាញ់កិត្តិយស!”។ សារដ៏ចាក់ដោតនេះត្រូវបានភ្ជាប់ដោយរូបថតនៃសារឆ្លើយឆ្លងជាមួយបុគ្គលម្នាក់ ដែលគេអាចយល់បានថាពិធីករ លោក សុខ រ៉ាស៊ីបានព្យាយាមយោគយល់លើការទូទាត់បំណុលប្រមាណ១ឆ្នាំហើយ ហើយលោកបានព្យាយាមទំនាក់ទំនងទៅកាន់បុគ្គលដែលជំពាក់លោក ប៉ុន្តែទាក់ទងមិនបាន ហើយបុរសដែលជាប់បំណុលលោកក៏បានបង្ហាញពីផលលំបាកដែរ ប៉ុន្តែបែរជាព្រមានប្តឹងលោកសុខ រ៉ាសុីតាមផ្លូវច្បាប់វិញផងដែរ។ 

 ទោះជាយ៉ាងណាគេដឹងដែរថា ក្រៅពីការងារជាពិធីករ លោកសុខ រ៉ាស៊ី ត្រូវបានគេស្គាល់ថាជាថៅកែជួលលើគ្រប់ឧបករណ៍ឆាករៀបចំកម្មវិធីតូចធំនានា រួមទាំងឆាកភ្លើង កម្មវិធីប្រគំតន្ត្រី សម្ពោធកម្មវិធីតូចធំ និងការរៀបចំកម្មវិធីនានានោះជាដើម៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖