ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ ឡិចសុីស ​LX-470 ឆ្លងផ្លូវទៅបុកជាមួយរថយន្តសាំយ៉ុង​រងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត​ឡិចសុីសLX-470 ឆ្លងផ្លូវទៅបុកជាមួយរថយន្តសាំយ៉ុងបើកបរដោយបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ឡិចសុីសLX-470 ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ2L-7566 តាមបណ្ដោយផ្លូវបេតុង អមនឹងផ្លូវរថភ្លើង វត្តតាំងកសាំង ក្នុងទិសដៅពីជើងទៅត្បូង។  លុះបើកមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយរថយន្តសាំយ៉ុង​ ពណ៌លឿង​ ពាក់ស្លាកលេខ​ កណ្តាល 2A-9330 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ក្នុងទិសដៅពីលិចទៅកើតចំពីចំហៀងផ្នែកខាងក្រោយខាងឆ្វេងបណ្តាលឲ្យរថយន្តសាំយ៉ុងរងការខូចខាតនិងធ្លាក់កាងខាងក្រោយ ។ ចំណែករថយន្ត​ឡិចសុីស LX-470 រងការខូចខាតនិងធ្លាក់កាងខាងមុខ។ បន្ទាប់មករថយន្តទាំងពីរគ្រឿងបានបើកប្រដេញគ្នារហូតទៅដល់ខាងកេីតព្រលានយន្តហោះប្រហែល៣០ម៉ែត្រ ទេីបភាគីទាំងពីរបានឈប់រថយន្តហើយចុះមកជជែកតឹងសរសៃកដាក់គ្នាមួយប្រាវ។

   បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការសួរនាំ និងបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា​ ហើយចុងក្រោយភាគីទាំងពីរបានព្រមព្រៀងគ្នាដោយយករថយន្តទៅជួសជុលរៀងៗខ្លួន​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖