ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខាអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ( ក.ប.ប)ខេត្តបន្ទាយមានជ័យ បានចុះធ្វើការត្រួតពិនិត្យផលិតផល ទំនិញនៅតាមបណ្តាគេហដ្ឋាន និងឃ្លាំងស្តុកទំនិញ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយដកហូតទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន។
នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹង។
ប្រភពនោះបានឲ្យដឹងថា ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ៤៦៣,២គីឡូក្រាមរួមមាន៖
-នំកញ្ចប់ មានចំនួន ៣.៦០០កញ្ចប់តូច ស្មើ ៧៩,២០គីឡូក្រាម
-មីកញ្ចប់ មានចំនួន ៤.៨០០កញ្ចប់ ស្មើ ៣៨៤គីឡូក្រាម។
ទំនិញនេះត្រូវបានដកហូតយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅសៀលថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១នេះដែរ៕
ដោយ ៖ ប្រាថ្នា