ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បណ្ដាលឱ្យបាក់ដេីមឈេីចំនួន៣ដេីម នៅសង្កាត់ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បណ្ដាលឱ្យបាក់ដេីមឈេីចំនួន៣ដេីម ប៉ុន្តែមិនបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិនិង មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។ ករណីនេះកើតមាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះមកកាប់ដើមឈើដែលដួលរលំនោះចេញពីផ្លូវហើយដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួលឡើងវិញ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖