ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Smart បានបញ្ចប់ការសាងសង់ស្ថានីយ៍បណ្តាញថ្មីជាង ៣០០​ ទីតាំង ក្នុងឆ្នាំ ២០២១ ដើម្បីធ្វើឲ្យសេវា 4GLTE របស់ខ្លួនកាន់តែប្រសើរបំផុត

ចែករំលែក៖

 រាជធានីភ្នំពេញ៖ ថ្ងៃទី ០៦ ខែកក្ដដា ឆ្នាំ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានពង្រីកសេវាគ្របដណ្ដប់បណ្តាញ4G របស់ខ្លួននៅតាមបណ្ដាខេត្ត–រាជធានីក្នុងប្រទេសកម្ពុជា ដោយមានស្ថានីយ៍ទីតាំងជាង ៣០០ កន្លែង ត្រូវបានដាក់ពង្រាយអំឡុងពេល៦ខែក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួន​ ដែលមានទឹកប្រាក់ច្រើនជាង ៩០ លានដុល្លារ។

តាមរយៈបណ្ដាញទូរគមនាគមន៍ចំនួន៣០០ ទីតាំងថ្មីទាំងអស់នេះ ធ្វើឲ្យសេវាគ្របដណ្ដប់បណ្តាញ4G LTE និងបទពិសោធន៍នៃការទំនាក់ទំនងរបស់ក្រុមហ៊ុន Smart កាន់តែប្រសើរឡើងតាមបណ្ដាខេត្តចំនួន ៩​។ ក្នុងចំណោមទីតាំងថ្មីចំនួន៣០០ កន្លែង មានទីតាំងចំនួន ៧៨ ​ កន្លែងត្រូវបានសាងសង់ និងដាក់ដំណើរការក្នុងខេត្តសៀមរាប ចំនួន៣៧ ទីតាំងក្នុងខេត្តកំពង់ចាម ចំនួន៣៩ ទីតាំងក្នុងខេត្តបាត់ដំបង ចំនួន២៤ ទីតាំងក្នុងខេត្តបន្ទាយមានជ័យ ចំនួន១៧ ទីតាំងក្នុងខេត្តកំពង់ស្ពឺ ចំនួន៣៣ ទីតាំងក្នុងខេត្តត្បូងឃ្មុំ ចំនួន២៥ ទីតាំងក្នុងខេត្តព្រៃវែង ចំនួន២៤ ទីតាំងក្នុងខេត្តកំពង់ធំ ចំនួន២៣ ទីតាំងក្នុងខេត្តស្វាយរៀង និងចំនួន ៩​ទីតាំងក្នុងខេត្តក្រចេះ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart ដើម្បីពង្រីកវិសាលភាពសេវា4Gឲ្យទូលំទូលាយ អតិថិជនដែលកំពុងប្រើប្រាស់ស៊ីមកាត 3G អាចប្ដូរស៊ីមកាត3G ទៅស៊ីមកាត4G ដោយឥតគិតថ្លៃនៅតាមសាខា Smart Shop ឫភ្នាក់ងារចែកចាយក្រុមហ៊ុនSmart។ អតិថិជនអាចរីករាយជាមួយការផ្ដល់ជូនពិសេស នៃសេវា4Gលើទូរស័ព្ទ​ស្មាតហ្វូនដោយអាចសន្សំទឹកប្រាក់យ៉ាងច្រើនរហូតដល់ទៅ ២៧០ដុល្លា ដែលជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិនទូរស័ព្ទ។  ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះ​អតិថិជនគ្រាន់តែយកទូរស័ព្ទរបស់ពួកគេទៅសាខា Smart Shop ហើយប្តូរឧបករណ៍អេឡិចត្រូនិករបស់ខ្លួនដោយជ្រើសរើសប្ដូរទូរស័ព្ទ​ស្មាតហ្វូនណាមួយដែលខ្លួនពេញចិត្ត។

នៅតាមបណ្តាខេត្តនានា ដែលក្រុមហ៊ុន Smart បានពង្រីកវិសាលភាពសេវា 4G របស់ខ្លួនដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ  ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តស្វាយរៀង និងខេត្តក្រចេះ  អតិថិជនរបស់ក្រុមហ៊ុន Smart ក៏អាចរីករាយជាមួយទិន្នន័យអិុនធឺណិតឥតគិតថ្លៃចំនួន1GB ផងដែរ ដែលមានសុពលភាពរយៈពេល ៥ថ្ងៃ និងមានទឹកប្រាក់ក្នុងប្រពន័្ធស្មើចំនួន 900ដុល្លា ដោយមានសុពលភាពរយៈពេល ៣ខែ ដោយពួកគេអាចស្វែងរកបានក្នុងកម្មវិធី SmartNasរហូតដល់ថ្ងៃទី ៣១ ខែកក្កដា។

សម្រាប់អតិថិជនថ្មីទាំងអស់ដែលចង់រីករាយជាមួយនឹងបណ្ដាញទូរគមនាគមន៍ដែលត្រូវបានពង្រឹងគុណភាពរបស់ក្រុមហ៊ុន Smart ពួកគេអាចទទួលបានការបញ្ចុះតម្លៃ ៥០​ភាគរយ ចំពោះលេខពិសេសរបស់ក្រុមហ៊ុន Smart ដែលមានតម្លៃរហូតដល់ ៥៤ ដុល្លានៅតាមសាខា Smart Shop ឫ ភ្នាក់ងារចែកចាយក្រុមហ៊ុន Smartទូទាំងប្រទេសកម្ពុជា រហូតដល់កាលបរិច្ឆេទដូចគ្នាអាស្រ័យលើខេត្តរបស់ពួកគេ។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smartយើងសម្លឹងឃើញខ្លួនឯងជាក្រុមហ៊ុនដ៏សំខាន់​ដែលអាចជម្រុញសក្ដានុពលឌីជីថលនៅកម្ពុជា ដែលអាចធ្វើឱ្យប្រព័ន្ធទំនាក់ទំនងលឿនរហ័ស និងមិនលំបាកសម្រាប់អ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនថាពួកគេរស់នៅទីណាក៏ដោយ។ ដោយបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់យើងទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជារក្សាការទំនាក់ទំនងគឺជាកត្ដាដ៏សំខាន់នាពេលនេះ ដោយពួកយើងភាគច្រើនពឹងផ្អែកលើការ          

ទំនាក់ទំនងជាងពេលណាៗទាំងអស់ ដើម្បីសិក្សា និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។»

លោក ថូម៉ាស បានបន្ថែមទៀតថា ៖ «ខណៈពេលបន្តការវិនិយោគជំរុញល្បឿនលឿនទៅលើសេវា 4G ទីតាំងបណ្ដាញទូរគមនាគមន៍ថ្មីជាច្រើនផ្សេងទៀត នឹងតូ្រវបានគ្រោងដាក់ពង្រាយនៅប៉ុន្មានខែខាងមុខនេះ យើងក៏កំពុងទទឹងរង់ចាំជាមួយនឹងក្ដីរំភើប ដើម្បីដាក់ដំណើរការសេវាបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជាផងដែរ»៕

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh. ។

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។ ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។ ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។  Smart ជីវិត​រស់​រវើក!​

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក ​គាំ ទីវា

ទូរស័ព្ទ៖​+855 10 202 271

អ៊ីម៉ែល៖​[email protected]


ចែករំលែក៖