ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញ​ ឈ្មោះ ភ័ក្រ​ កំពុងកាក់កបរបរដឹកជញ្ជូនឈេីខុសច្បាប់ ពីខេត្តព្រះវិហារទៅកំពង់ធំឯសមត្ថកិច្ចជំនាញមិនដែលបង្រ្កាបសូម្បីម្តង !!!???

ចែករំលែក៖

ខេត្ត​ព្រះ​វិហារ​ ៖​ យោងតាមសេចក្តីរាយការណ៍ឱ្យដឹង​ ថា​ ឈ្មួញឈ្មោះ​ ភ័ក្រ​ កំពុង​កាក់កបនឹងរបរដឹកឈេី​ ដែលពីមុនប្រេី​ ប្រាស់រថយន្តត្រឹម៦គ្រឿង​ តែឥឡូវពង្រីកថែម៣​គ្រឿង​ទៀតឡេីង៩គ្រឿង​ ដូចជា​រថយន្តធុនត្រា សុីណា នឹងហ្វត ពណ៌ត្រេអុី ។

តាមប្រភព​ព័ត៌មាន​បា​នទម្លាយថា​ រថយន្តស៊េរីទំនើបៗទាំងនោះ​ បានចូលទៅ​ដឹកឈើប្រភេទលេខ១​ សុក្រំ​ ពីចំណុចភូមិសុច ភូមិតាសែង​ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ឆ្ពោះ​ទៅខេត្តកំពង់ធំ​ ឯសមត្ថកិច្ចចម្រុះនៅចំណុចខ្នាថ្មី ជាប់ព្រំប្រទល់​ ស្រុកសង្គមថ្មីនឹងស្រុកប្រាសាទបាល័ង្គ បានបំពេញភារកិច្ចយ៉ាងសប្បាយរីករាយចិត្តជាមួយនឹងការងារឈររាប់ក្បាលឡានយកលុយ​ទៅវិញ ? ។ 

ភាគច្រើន​ប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មីបាននិយាយាថា មេឈ្មួញដុះស្លែ ឈ្មោះ​ ភ័ក្រ តែងតែទំនាក់ទំនងល្អជាមួយលោក យា សាវង្ស ប្រធានស្នាក់ការបរិស្ថានខ្នាថ្មីតាសែង ជាប់ព្រំប្រទល់​ស្រុកសង្គមថ្មីនឹងស្រុកប្រាសាទបាល័ង្គនឹងលោក មឿង សំផុន នាយកភ្នំត្បែង រួមទាំងសមត្ថកិច្ចដ៍ទៃទៀត ។

ដោយសារ​ការងារមានទំនាក់ទំនង​ល្អ​បែបនេះហេីយ​ ទេីបរបរដឹកជញ្ជូនឈេី​ របស់លោក​ ភ័ក្រ​ កាក់កបយ៉ាងរលូន​ បែបនេះ​ ។

ឈើប្រភេទលេខ១សុក្រំនឹងឈើប្រណីតប្រភេទធ្នង់ ត្រូវបានមេឈ្មួញឈ្មោះភ័ក្រ រៀបចំសេនារិយោបញ្ចុះបញ្ចូលអោយប្រជាជនចូលព្រៃ​កាប់ឈើនៅលើកំពូលភ្នំត្បែង ដែលជាភ្នំត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌជាតិ ក្នុងដែន​សមត្ថកិច្ច​គ្រប់​គ្រង​លោក មឿង សំផុន ជានាយកបេតិកភ័ណ្ឌជាតិភ្នំត្បែង ។ 

ពាក់ពន្ឋ័នឹកការបើកដៃអោយរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះភ័ក្រ ដឹកឈើចេញទាំងយប់ទាំងថ្ងៃ​ គ្មានការ​ បង្ក្រាបបែបនេះ ភ្នាក់ងារយើងនៅមិនទាន់អាចសុំការបកស្រាយពីលោក យា សាវង្ស ប្រធានស្នាក់ការបរិស្ថានខ្នាថ្មីតាសែង នឹងលោក មឿង សំផុន នាយកភ្នំត្បែងបានទេ កាលពីព្រឹកថ្ងៃទី៥ខែកក្កដានេះដោយពុំមានលេខទូរស័ព្ទ ។

ឯលោក មាស ញឹម នាយកព្រៃឡង់នឹងភ្នំត្នោត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកមិនបានដឹងរឿងដឹកឈើទាំងថ្ងៃទាំងយប់របស់មេឈ្មួញឈ្នោះ ភ័ក្រ ទេ ដោយសារលោកជាប់រវល់ការងារច្រើនពេក ។

ជាមួយនិងលើកឡើងនេះមហាជនសូមសំណូពរទៅលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ សូមមេត្តាពិនិត្យមើលកូនចៅក្រោមឱវាទផង​ ហេតុអីបើកដៃអោយរថយន្តដឹកឈើចេញដោយមិនបង្ក្រាប ? ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖