ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌសែនសុខ បញ្ជាក់ពីកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ជំហ៊ានបញ្ចប់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលខណ្ឌសែនសុខ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ជំហ៊ានបញ្ចប់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងលើកទី១។
រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងមូលដ្ឋាន ខណ្ឌសែនសុខ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដល់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ២ នៅមន្ទីរពេទ្យ បង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ចាប់ពីថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៨:០០ នាទី ដល់ម៉ោង ១១:៣០ នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០ នាទី ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ១ ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ជាពិសេសប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តការងារ នេះ ឲ្យមានប្រសិទ្ធភាព និងលទ្ធផលល្អ និងប្រតិបត្តិខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ ” របស់ សម្តេចអគ្គបហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីតាំងចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការ ចម្លងជំងឺកូវីដ-១៩៕

ដោយ៖សិលា


ចែករំលែក៖