ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ អុីអន (AEON Specialize Bank) សាខាបូកគោ ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ អុីអន  (AEON Specialize Bank) សាខាបូកគោ ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស មានអ្នកជំងឺកូវីដ-១៩ (#COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ !

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ 🔴 ធនាគារ អុីអន  (AEON Specialize Bank) សាខាបូកគោ ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ⏰ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកក្កដា  ឆ្នាំ២០២១។ 

 🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (#COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   


ដោយ ៖ សិលា


ចែករំលែក៖