ព័ត៌មានទាន់ហេតុការណ៍៖

បន្ទប់ថែទាំ វេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ មានអ្នកជំងឺកូវីដ-១៩ រួមជាមួយប្អូន២នាក់ទៀតបានជូនម្ដាយ មកចាក់ថ្នាំនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ បន្ទប់ថែទាំ វេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) រួមជាមួយប្អូន២នាក់ទៀតបានជូនម្ដាយ មកចាក់ថ្នាំនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី ១១ ខែកក្កដាឆ្នាំ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​​🔴🔴 បន្ទប់ថែទាំ វេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

⏰ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០២១ ។

​🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) រួមជាមួយប្អូន២នាក់ទៀតបានជូនម្ដាយ មកចាក់ថ្នាំនៅទីតាំងខាងលើនេះ។ ពេលនេះម្ដាយ ​និងប្អូនម្នាក់ ក៏បានធ្វើតេស្ដវិជ្ជមានកូវីដ-១៩ផងដែរ។ គ្រូពេទ្យ ស៊ាង ហៃ ដែលជាម្ចាស់គ្លីនិកនេះ ពុំគោរពតាមវិធានសុខាភិបាលឡើយ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 

ដោយ ៖ សិលា


ចែករំលែក៖