ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ កងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍យ៉ាងដូច្នេះថា, កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលយើងទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា។ ជាក់ស្ដែង កងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចពិជ័យសេនា ទៀ បាញ់, សូមកងទ័ពអាវស ក៏ដូចជាពេទ្យយោធារបស់យើង ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។

សម្តេចរំឮកថា, អត្រាចម្លងជំងឺកូវីដ-១៩ កាន់តែមានការកើនឡើង គួរឱ្យបារម្ភជាទីបំផុត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចនិងអ្នកដែលមិនទាន់បានចាក់ បន្តចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”៕

ដោយ ៖ សិលា


ចែករំលែក៖