ព័ត៌មានទាន់ហេតុការណ៍៖

ស្នាដៃសម្តែងដំបូងរបស់កញ្ញាឯកចក្រវាឡកម្ពុជា ២០១៩កញ្ញា សំណាង អេលីណា គឺរឿង “ស្នាមស្នេហ៍សមុទ្ររាម” ត្រៀមចាក់បញ្ចាំងហើយ

ចែករំលែក៖

ភ្នំពេញ៖  អ្នកគាំទ្រវិស័យកញ្ញាឯកជាច្រើនបានទន្ទឹងរងចាំស្នាដៃសម្តែងភាពយន្តភាគជាលើកដំបូងរបស់ កញ្ញា សំណាង អេលីណា កញ្ញាឯកចក្រវាឡកម្ពុជា ២០១៩។ ក្នុងភាពយន្តដំបូងនាងសម្តែងរួមគ្នាជាមួយតារាប្រុសលោក ខាត់ វ៉ៃហាំង ក្នុងភាពយន្តដែលដឹកនាំសម្តែងដោយលោកស្រី ពាន់ ភួងបុប្ផា គឺរឿង “ស្នាមស្នេហ៍សមុទ្ររាម”។ 

    ក្រោយពីទទួលបានតំណែងជាកញ្ញាឯកចក្រវាឡ សំណាង អេលីណា ទទួលបានឱកាសការងារសិល្បៈមួយចំនួន ប៉ុន្តែក្នុងវិស័យភាពយន្តនាងទើបនឹងចូលប្រឡូងលើកដំបូង ខណៈដែលកញ្ញាឯកចក្រវាលកម្ពុជា ២០១៨ កញ្ញា រឿនណាតវិញគឺនាងបានចូលសម្តែងក្នុងភាពយន្តមួយចំនួនជាបន្តបន្ទាប់រហូតផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជនផងដែរ។

  ការចាក់បញ្ចាំងជាផ្លូវការនឹងធ្វើឡើងនៅដើមខែសីហានេះហើយបន្ទាប់ពីបញ្ចប់ការចាក់បញ្ចាំងភាពយន្តភាគរឿង “អ្នកម៉ាក់វ័យក្មេង”នោះ។នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ PNN បានបញ្ជាក់។ លោកស្រីថា រឿង”ស្នាមស្នេហ៍សមុទ្ររាម” បានបញ្ចប់ការផលិតដោយជោគជ័យហើយក្រោយពីភាពយន្តនេះផលិតក្រោមការសម្រិតសម្រាំង និងក្រោមទុនចំណាយប្រមាណជិត៣០ដុល្លារសហរដ្ឋអាមេរិកនោះ។ ភាពយន្តដែលត្រូវបានយកមកផលិតជាថ្មី និងបន្ថែមសាច់រឿងបន្ត និងធ្វើឲ្យអ្នកគាំទ្រជាច្រើនទន្ទឹងរងចាំទស្សនានេះគ្រោងចាក់បញ្ចាំងនៅអំឡុងដើមខែសីហា ឆ្នាំ២០២១ខាងនេះហើយ។ 

លោកស្រីថាភាពយន្តនេះមានសរុបប្រមាណជាង៤០ភាគ និងរំពឹងថានឹងទទួលបានការគាំទ្រច្រើពីទស្សនិកជន។ 

គួរបញ្ជាក់ដែរថាតួឯកពីគូនឹងសម្តែងក្នុងសាច់រឿងទាំងពីរវគ្គដែលវគ្គទី១គឺលោក ពៅ ពិសិដ្ឋ និងកញ្ញា អឿន រ៉ូហ្សា ខណៈគូទី២គឺកញ្ញាឯកចក្រវាឡឆ្នាំ២០១៩ កញ្ញា សំណាង អេលីណា និងតារាសម្តែង លោក ខាត់វ៉ៃហាំង។ ក្រៅពីតារាសម្តែងទាំងពីរគូខាងលើតារាសម្តែងដែលនឹងបង្ហាញវត្តមានក្នុងភាពយន្តភាគនេះមានដូចជាតារាសម្តែង លោក រីមន្តរិទ្ធ  អ្នកនាង សំម៉ាណា លោក បញ្ញា សិទ្ធិ កញ្ញា នីតា វរវង្ស លោក លឹម តិចម៉ុង លោកឆាយ គន្ធា លោក មឿន ចិត្រា និងតារាសម្តែងជាច្រើនរូបទៀត៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖