ព័ត៌មានទាន់ហេតុការណ៍៖

បារាំងប្រកាសពីគម្រោងរៀបចំការបោះឆ្នោតប្រធានាធិបតី

ចែករំលែក៖

នៅថ្ងៃទី១៣ខែកក្កដា អ្នកនាំពាក្យរដ្ឋាភិបាលបារំាង លោក Gabriel Attal បានប្រកាសពីគម្រោងរៀបចំការបោះឆ្នោតប្រធានាធិបតីបារាំង ។ តាមគម្រោងការបោះឆ្នោតជុំទីមួយ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២២ និងជុំទីពីរធ្វើឡើងនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២២។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជាប់ឆ្នោតប្រធានាធិបតីអាណត្តិ៥ឆ្នាំ ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ហើយឡើងកាន់តំណែងនៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧។
ការដឹកនាំរបស់ប្រធានាធិបតីម៉ាក្រុង រយៈពេល៤ឆ្នាំកន្លងមកប្រឈមនឹងផលលំបាកយ៉ាងខ្លាំង ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ពលរដ្ឋបារាំងជាច្រើនអត់ការងារធ្វើដោយសារតែបញ្ហាកូវីដ-១៩។
នៅពេលនេះប្រធានាធិបតីម៉ាក្រុងកំពុងតែខិតខំដើម្បីទទួលបានការគាំទ្រខ្ពស់ ក្រោយពីបាត់បង់ការគាំទ្រជាច្រើននៅក្នុងការបោះឆ្នោតឃុំសង្កាត់។ នៅក្នុងការបោះឆ្នោតតំបន់នាពេលកន្លងមក គណបក្សកាន់អំណាចរបស់ប្រធានាធិបតីម៉ាក្រុងបានបរាជ័យនៅថ្នាក់តំបន់និងថ្នាក់ខេត្ត ៕

ដោយ៖ធីរីណា(រូបថត៖ AFP / VNA)


ចែករំលែក៖