ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងទាំងបី បានចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា វៀតណាម និងសំណេះសំណាល សាកសួរសុខទុក្ខកងកម្លាំងកំពុងប្រចាំការការពារព្រំដែន ក្នុងភូមិសាស្រ្ត ឃុំក្អមសំណ ស្រុកលើកដែក ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្តដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និងអនុវត្តអោយបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១
-សេចក្តីណែនាំលេខ ០១៦ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់។
-សេចក្តីជូនដំណឹងលេខ១២៣២ សជណ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មីនៅកម្ពុជា។
សូមជម្រាបជូនផងដែរ ក្នុងដំណើរចុះពិនិត្យតាមព្រំដែនកម្ពុជា – វៀតណាម គឺមានការអមដំណើរដោយកងកម្លាំងទាំងបីប្រភេទជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ជាមួយនឹង ភ្លៀងខ្យល់ កន្ត្រាក់ យ៉ាងខ្លាំង ក្នុងដំណើរបេសកកម្មនេះ៕
ដោយ ៖ សិលា