ព័ត៌មានទាន់ហេតុការណ៍៖

ទប់ទឹកភ្នែកមិនជាប់ទេក្រោយ អ្នកនាង យុគ ចិន្តា យំសោករៀបរាប់អំពីម្តាយដែលបាត់បង់ជីវិតដោយមិនបានត្រៀមចិត្ត

ចែករំលែក៖

ភ្នំពេញ៖ ម្តាយបង្កើតរបស់ពិធីការិនី អ្នកនាង យុគ ចិន្តា បានទទួលមរភាពកាលពីរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ ដោយមានការភ្ញាក់ផ្អើលនិងសោកស្តាយជាខ្លាំងក្នុ្ងងចង្កោមអ្នកសិល្បៈ។ ម្តាយរបស់ពិធីការិនីរូបនេះគឺ លោកស្រី ខឹម ផល្លី វ័យ៦៩ ឆ្នាំ ដែលជា ភ្លាមៗក្រោយពីជួបឧបទ្ទវហេតុដួលក្នុងបន្ទប់ទឹក និងមិនអាចជួយសង្គ្រោះបាន។  

កាន់តែរំជួលចិត្តអាណិតពិធីការិនីរូបនេះគឺថ្ងៃនេះក្រោយពីអ្នកនាងបានបង្ហាញសារ និងវីដេអូដែលយំគគ្រូករៀបរាប់អពីជីវិតដែលលែងមានម្តាយហៅ ពិសេសក្រោយនាងលើកយកសម្លៀកបំពាក់ថ្មីដែលម្តាយនាងឲ្យនាងកាត់ទុកធ្វើបុណ្យរួមគ្នាមិនទាន់បានស្លៀកនោះ។ មានសារលើទឹកចិត្ត និងមានអ្នកសម្រក់ទឹកភ្នែកតាមការរៀបរាប់នេះមិនតិចនោះទេ។ 

  អ្នកនាងបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់អ្នកនាងថា “អ្នកម្តាយរបស់កូនអើយ កូនអស់ម្តាយហៅហើយ ម្តាយទៅឆ្ងាយពីកូនហើយ កូនរស់ដោយគ្មានម៉ែពីពេលនេះតទៅ…..ម៉ែអើយ…ហេតុអីក៏ម្តាយចាកចោលកូនលឿនម្ល៉េះអ្នកម្តាយដ៏សែនមានគុណ កូនពិតជាទទួលយកមិនទាន់បានទេ អ្នកម្តាយអត់មានឈឺអីសោះ ឈុតថ្មីដែលម៉ែអោយកូនកាត់ទុកស្លៀកធ្វើបុណ្យរួមគ្នា ម៉ែនៅឯណា ម៉េចទុកកូនចោលបែបនេះ ម៉ែអើយម៉ែ កូនស្តាយណាស់ម៉ែ។ម៉ែសាងបុណ្យច្រើនណាស់ម៉េចក៏ម៉ែអាយុខ្លីយ៉ាងនេះ។ សូមដួងវិញ្ញាណក្ខ័ណម៉ែបានសោយសុគិតិភពណាម៉ែ ជាតិណា ណា កូនប្រាថ្នាជាកូនម៉ែទៀត សូមម៉ែទៅឲ្យបានសុខណាម៉ែណា”។ 

  ដែលបានអាន សារ និងចូលទស្សនាវីដេអូនេះប្រាកដណាស់ថាពិតជារំជួលចិត្តទប់ទឹកភ្នែកមិនបានព្រោះតែនេះគឺជាការបែបគ្នាទាំងមិនបានត្រៀមចិត្តណាមួយទុក្ខជាមួយនោះទេ ខណៈដែលពិធីបុណ្យដែលត្រូវបានរៀបចំធ្វើឡើងក្នុងបរិវេណវត្តគល់ទទឹងនេះក៏មានភ្ញៀវចូលរួមមិនច្រើននោះដែរ ដែលជាការរៀបចំតាមការណែនាំរបស់ក្រសួងសុខាភិបាល ប៉ុន្តែគេក៏សង្កេតឃើញវត្តមានសិល្បករមួយចំនួនដែលស្គាល់និងរាប់អានអ្នកនាងយុគ ចិន្តាចូលរួម និងរំលែកទុក្ខដោយផ្ទាល់ផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖