ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តCRVឈប់ចាំភ្លើងស្តុបរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងឈប់ចាំភ្លើងស្តុបពេញទំហឹង​ កាលពីវេលាម៉ោង៣និង២០នាទីរសៀល​ ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចភ្លើងស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

តា​មសម្តីម្ចាស់រថយន្តបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តម៉ាកCRV ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BE-3546 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុដោយសារភ្លេីងស្តុបពណ៌ក្រហម​គាត់ក៏ឈប់រថយន្តរង់ចាំ​ភ្លើងខៀវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1BQ-2061 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យម៉ូតូដួលបោកនឹងថ្នល់រងរបួសអ្នកបើកធ្ងន់​ធ្ងរ ចំណែករថយន្តនិងម៉ូតូក៏រងការខូចខាតយ៉ាងដំណំដែរ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖