ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ភោជនីយដ្ឋាន SUSHI HONDA ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩ (#COVID-19) គឺជាបុគ្គលិកធ្វើការ ខាងផ្នែកចុងភៅ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ភោជនីយដ្ឋាន SUSHI HONDA ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ #ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (#COVID-19) គឺជាបុគ្គលិកធ្វើការ ខាងផ្នែកចុងភៅ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា