ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូនឹងត្រូវធ្វើឡើងដោយបិទទ្វារ

ចែករំលែក៖

រដ្ឋមន្រ្តីកីឡាអូឡាំពិកលោក Tamayo Marukawa បានប្រកាសថា ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូនឹងត្រូវធ្វើឡើងដោយគ្មានអ្នកទស្សនាដោយសារតែការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។

សារព័ត៌មាន MARCA បានផ្សាយកាលពីថ្ងៃម្សិលមិញថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការរៀបចំជប៉ុន, គណៈកម្មាធិការអូឡាំពិកអន្តរជាតិ, អាជ្ញាធរទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុន។

ប្រមុខរដ្ឋាភិបាលទីក្រុងតូក្យូលោក Seiko Hashimoto មានប្រសាសន៍ថាយើងចាំបាច់ត្រូវចេញសារដែលមានប្រសិទ្ធភាព និងងាយយល់ពីទស្សនៈដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩បន្ថែមទៀត ។

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បានឲ្យដឹងដែរថា គណៈកម្មាធិការនឹងគាំទ្ររាល់វិធានការចាំបាច់នានាដែលបានអនុវត្តដោយរដ្ឋាភិបាលជប៉ុនក្នុងគោលបំណងដើម្បីជៀសវាងការរីករាលដាលនៃជំងឺ COVID-19 ។

លោក Bach បានកត់សម្គាល់ថា យើងបានបង្ហាញការទទួលខុសត្រូវនេះចាប់តាំងពីថ្ងៃពន្យារពេល

យើងក៏នឹងបង្ហាញវានៅថ្ងៃនេះដែរ ហើយយើងនឹងគាំទ្ររាល់វិធានការដែលចាំបាច់ដើម្បីឱ្យមានការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកសម្រាប់ប្រជាជនជប៉ុន និងអ្នកចូលរួមទាំងអស់” ។

ករណីបិទខ្ទប់ដោយសារជំងឺ COVID-19 បាននិងកំពុងកើនឡើងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះហើយនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានប្រកាសអាសន្នដោយបិទបណ្តោះអាសន្នទីក្រុងតូក្យូចាប់ពីថ្ងៃទី១៥ កក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា។

អ្នករៀបចំព្រឹត្តិការណ៍ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដាមិនដែលច្រានចោលការប្រារព្ធព្រឹត្តិការណ៍ដោយបិទទ្វារទេ បើទោះបីជាបានប្រកាសថាពួកគេមានគម្រោងអនុញ្ញាតឱ្យអ្នកចូលរួមរហូតដល់ទៅ១០,០០០នាក់ក្នុងព្រឹត្តិការណ៍កីឡានេះក៏ដោយ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយសារមានករណីកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ អាជ្ញាធរជប៉ុនបានពិចារណាកាត់បន្ថយតួរលេខដល់អ្នកគាំទ្រចំនួន,០០០នាក់ដោយទទួលយកអ្នកទស្សនាជាមួយនឹងការធ្វើតេស្តអវិជ្ជមានក៏ការប្រកួតដោយបិទទ្វារ ៕

ដោយ៖ ភារៈ(រូបថត MARCA)

 


ចែករំលែក៖