ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់ទាត់អាឡឺម៉ង់ដើរចេញពីទីលានពេលប្រកួតមិត្តភាពដោយសារមានការរំលោភបំពានពូជសាសន៍មុនព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

ក្រុមបាល់ទាត់ផ្នែបុរសរបស់អាឡឺម៉ង់ដែលត្រៀមចូលរួមព្រឹត្តិការណ៍អូឡាំពិកបានដើរចេញពីទីលានដោយចំណាយពេល៥នាទីនៃការប្រកួតមិត្តភាពរបស់ពួកគេទល់នឹងក្រុមហុងឌូរ៉ាសបន្ទាប់ពីខ្សែការពារ JordanTorunarigha ត្រូវបានគេចោទប្រកាន់ថា បានរំលោភបំពានពូជសាសន៍។

ការប្រកួតនេះបានលេងនៅពីក្រោយបិទទ្វារក្នុងរយៈពេល៣នាទីមិនបានបន្ត និងបញ្ចប់ដោយលទ្ធផល ១-១ ។ Jordan Torunarigha មានវ័យ២៣ឆ្នាំ លេងឲ្យក្លិបរបស់គាត់ Hertha Berlin នៅលីគអាល្លឺម៉ង់។

ការប្រកួតនោះក្រុមហុងឌូរ៉ាសបាននាំមុខបន្ទាប់ពីចប់វគ្គទីប៉ុន្តែត្រូវរកបានស្មើវិញដោយកីឡាករ Felix Uduokhai លេងឲ្យក្លិប Ausburgនៅវគ្គទី១ដដែល។

ក្នុងគេហទំព័ររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ផ្លូវការបានសរសេរថា ការប្រកួតបានបញ្ចប់៥នាទីដំបូងដោយមានពិន្ទុនៅ ១-១។ កីឡាករអាឡឺម៉ង់បានចាកចេញពីទីលានបន្ទាប់ពី Jordan Torunarigha ត្រូវបានគេរំលោភបំពានពូជសាសន៍ នៅក្នុងគណនីក្រុមជម្រើសជាតិផ្លូវការរបស់ហុងឌូរ៉ាសបានអះអាងដែរថា ឧប្បត្តិហេតុនេះគឺជា “ការយល់ច្រឡំ” ។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Stefan Kuntz ដែលបានលេងឱ្យក្រុមជម្រើសជាតិចំនួន២៥ដងក្នុងចន្លោះឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៧ បាននិយាយថា នៅពេលកីឡាកររបស់យើងម្នាក់ត្រូវបានគេរំលោភបំពានពូជសាសន៍ ការលេងនៅលើទឹកដីមិនមែនជាជម្រើសល្អទេ

ការប្រកួតនេះគឺជាការកម្តៅសាច់ដុំសម្រាប់យុទ្ធនាការអូឡាំពិករបស់ពួកគេដែលនឹងចាប់ផ្តើមដោយប៉ះនឹងប្រទេសប្រេស៊ីលនៅថ្ងៃព្រហស្បតិ៍ទី២២ ខែកក្កដាខាងមុខ កីឡាករ Torunarigha បានបង្ហាញខ្លួនលីគចំនួន១៤លើកកាលពីរដូវកាលមុន ខណៈដែលក្លិប Hertha បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៤ នៅ Bundesliga

ដោយ៖ ភារៈ(រូបថត ៖ Germany’s twitter)


ចែករំលែក៖