បន្ទាប់ពីការពន្យារពេលមួយឆ្នាំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនឹងចាប់ផ្តើមធ្វើនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយដោយមានអត្តពលិកប្រមាណជាង១១.០០០នាក់មកពីជុំវិញពិភពលោកប្រជែងដណ្តើមយកមេដាយមាសជូនជាតិរៀងៗខ្លួន។
តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញអត្តពលិកជាតារាឆ្នើមៗពីក្រុមជម្រើសជាតិចំនួន ១០នាក់ដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូខាងមុខនេះ។
1. Simone Biles
កីឡាការិនី Simone Biles វ័យ១៦ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងនៅលើឆាកកាយសម្ព័ន្ធពិភពលោក។ បច្ចុប្បន្ននាងមានវ័យ២៤ឆ្នាំជាក្រុមជម្រើសដ៏លេចធ្លោផ្នែកកាយវប្បកម្មរបស់អាមេរិក។ ការប្រកួតកីឡាកាយសម្ព័ន្ធផ្នែកនារីចាប់ផ្តើមពីថ្ងៃអាទិត្យទី២៥ ខែកក្កដា។
2. Caeleb Dressel
កីឡាករហែលទឹកជនជាតិអាមេរិក Caeleb Dressel មានបំណងចង់បានមេដាយមាសអូឡាំពិកជាច្រើន។ ប៉ុន្តែរូបគេត្រូវប្រជែងជាមួយកីឡាករខ្លាំងៗដូចជា Michael Jordan និង LeBron James ជាដើម។
3. Jessica Springsteen
កីឡាការិនីវ័យ២៩ឆ្នាំរូបនេះគឺជាអ្នកជិះសេះដ៏ចំណានម្នាក់ ដោយនាងបានប្រកួតជិះសេះនៅទីក្រុងឡុង ដោយបានជាប់ចំណាត់ថ្នាក់ទី១៤នៅលើពិភពលោក ហើយបានទទួលជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនៅជុំវិញពិភពលោកផងដែរ។
4. Laurel Hubbard
អត្តពលិកលើកទម្ងន់វ័យ៤៣ឆ្នាំរូបនេះ បានរំពឹងទុកនឹងទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាមពិកនេះ។ Hubbard ជនជាតិញូហ្សេឡែនដែលបានបំបែកឯតទគ្គកម្ម នឹងត្រូវប្រកួតប្រជែងក្នុងប្រភេទទម្ងន់៨៧គីឡូក្រាម ។ ការលើកទម្ងន់៨៧គីឡូក្រាមនឹងចាប់ផ្តើមនៅថ្ងៃចន្ទទី២ ខែសីហា។
5. Shelly-Ann Fraser-Pryce
ម្ចាស់មេដាយអូឡាំពិក៦សម័យកាល កីឡាការិនី Shelly-Ann Fraser-Pryce បានវិលត្រឡប់ទៅរកអ្វីដែលនាងធ្លាប់ធ្វើបានល្អពីមុនមក។ ក្នុងវ័យ៣៤ឆ្នាំ Fraser-Pryce បានចូលមកក្នុងប្រកួតរត់ចម្ងាយ និងរត់ល្បឿន១០០ម៉ែត្រ។
Fraser-Pryce គឺជាស្ត្រីម្នាក់ក្នុងចំនោមស្ត្រីបីនាក់ក្នុងប្រវត្តិសាស្រ្តដើម្បីការពារជើងឯក១០០ម៉ែត្រអូឡាំពិក កាលពីឆ្នាំ២០០៨ និងឆ្នាំ២០១២ ហើយគ្មាននរណាម្នាក់ធ្លាប់បានឈ្នះពានរង្វាន់នេះចំនួន៣ដងទេ។ ម្ចាស់ជើងឯកពិភពលោក៩សម័យរូបនេះកាលនឹងត្រូវប្រឈមនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញពីជនរួមជាតិ Shericka Jackson និង Elaine Thompson-Herahក៏ដូចជា Ivorian Marie-Josee Ta Lou និងកីឡាការិនីអង់គ្លេស Dina Asher-Smith ។ ការប្រកួតនឹងចាប់ផ្តើមដំណើរការនៅថ្ងៃសុក្រទី៣០ ខែកក្កដា។
6. Novak Djokovic
ដោយទទួលបានពានរង្វាន់ Grand Slam លើកទី២០របស់គាត់នៅឯ Wimbledon កីឡាករវាតឺន្នីសស៊ែប៊ី Novak Djokovic នឹងព្យាយាមរកមេដាយ ដោយ Djokovic ធ្លាប់បានឈ្នះការប្រកួតបីលើក។
7. Wayde van Niekerk
អត្តពលិកអាហ្រ្វិកខាងត្បូង Wayde van Niekerk គឺជាតារាអត្តពលកម្ម ធ្លាប់លេងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងរីយ៉ូកាលពី៥ឆ្នាំមុន។ Van Niekerkមានវ័យ២៩ឆ្នាំ គឺជាអ្នកដែលបានបំបែកកំណត់ត្រាពិភពលោកចម្ងាយ ៤០០ម៉ែត្ររបស់ Michael Johnson ក្នុងឆ្នាំ២០១៦ (ថេរវេលា៤៣.០៣វិនាទី)។ការប្រកួតអត្តពលកម្មផ្នែកបុរសនឹងចាប់ផ្តើមពីថ្ងៃអាទិត្យទី១ សីហា។
8. Teddy Riner
ម្ចាស់ជើងឯកពិភពលោក១០សម័យកាលផ្នែកយូដូដែលបានឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍អូឡាំពិកលើកដំបូងរបស់គាត់កាលពីឆ្នាំ២០០៨។ កីឡាករបារាំងវ័យ៣២ឆ្នាំរូបនេះធ្លាប់ឈ្នះការប្រកួតក្នុងប្រភេទទម្ងន់១០០គីឡូក្រាមក្នុងព្រឹត្តិការណ៍ World Judo Masters នៅដើមឆ្នាំនេះ។ វិញ្ញាសារប្រភេទ ១០០គីឡូក្រាមនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែកក្កដា។
9. USA women’s football team (ក្រុមបាល់ទាត់ស្រ្តីអាមេរិក)
សមាជិកក្រុមបាល់ទាត់ស្រ្តីអាមេរិកជាក្រុមខ្លាំងដែលមានកំពូលតារាបាល់ទាត់នារីឆ្នើមៗ។ ម្ចាស់ជើងឯកពិភពលោក៤សម័យកាលកំពុងតែស្វែងរកមេដាយមាសអូឡាំពិកលើកទី៥របស់ពួកគេ ដែលធ្លាប់ឈ្នះកាលពីឆ្នាំ១៩៩៦, ២០០៤, ២០០៨ និង២០១២) ។
ក្រុមរបស់ពួកគេចំនួន៩នាក់រកបានសរុប១០០គ្រាប់ក្នុងនោះរាប់បញ្ចូលទាំង Carli Lloyd និង Christie Pearce ជាតារាឆ្នើមផងដែរ។ ក្រុមបាល់ទាត់ស្ត្រីសហរដ្ឋអាមេរិកត្រូវជួបស៊ុយអែតនៅថ្ងៃពុធទី២១ ខែកក្កដាខាងមុខ។
10. Kevin Durant
ក្នុងចំណោមកំពូលតារាឆ្នើមទាំង១២របស់ស្ថាប័ន NBA ដែលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូគឺមានខ្សែប្រយុទ្ធជួរមុខ Kevin Durant ។ កីឡាករបាល់បោះរបស់អាមេរិករូបនេះគឺជាអ្នករកគ្រាប់បាល់នាំមុខរបស់ក្រុមសហរដ្ឋអាមេរិកនៅអូឡាំពិកកន្លងមក។ ការប្រកួតបើកឆាកផ្នែកបុរសរបស់សហរដ្ឋអាមេរិកនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៥ ខែកក្កដាទល់នឹងក្រុមបាល់បោះបារាំង ៕
ដោយ៖ ភារៈ(រូបថត ៖ BBC Sport)