ព័ត៌មានទាន់ហេតុការណ៍៖

ស្មានតែគេបេីកឡានចូលហូបអី​ មានឯណាបុកខ្ទេចអស់និងរបួសស្រាលម្នាក់ទៀត

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តព្រូសមួយគ្រឿង​ បានរេចង្កូតទៅបុកកន្លែងលក់បាយឆា​ មីឆា​ គុយទាវ​ មុខផ្សារព្រែកជ្រៃ​ រងការខូចខាតយ៉ាងដំណំ​ និងអ្នកលក់រងរបួសស្រាល​ កាលពីវលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃអាទិត្យ​ ទី១៨​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុចមុខផ្សារព្រែកជ្រៃ​ តាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    បេីតាមសម្ដីស្ត្រីរងគ្រោះ​និងជាអ្នកលក់បាយឆា​ មីឆា​ ខាងលេីបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​ រូបគាត់កំពុងឆាបាយវេចខ្ចប់ឲ្យភ្ញៀវ​ ពេលនោះក៏ក្រឡេកឃេីញរថយន្តបង្កម៉ាក​ Toyota Prius ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-0751 បានបើកតាមបណ្ដោយផ្លូវលេខ២១៧​ក្នុង ទិសដៅពីជេីងទៅត្បូង​ ដោយទំនងជាចង់ចូលហូបអី​នៅកន្លែងគាត់​ តែពេលជិតមកដល់មិនបន្ថយល្បឿន​ក៏បុកទូកញ្ចក់​ និងរបស់របរលក់ដូររបស់គាត់​ធ្វើឲ្យរងការខូចខាតយ៉ាងច្រេីន​ ព្រមទាំងធ្វេីឲ្យគាត់រងរបួសបន្តិចបន្តួចទៀតផង​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយឲ្យភាគីទាំងសងខាងធ្វេីការចរចាគ្នាមួយជំហានសិន​ ។ បន្ទាប់មកភាគីខាងរថយន្តបង្កបានទទួលកំហុស​ ហើយយល់ព្រមសងថ្លៃខូចខាត​ និងថ្លៃព្យាបាល​របួសឲ្យទៅជនរងគ្រោះអ្នកលក់បាយឆា​ មីឆា​ ដេីម្បីបញ្ចប់រឿង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖