ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច២ខណ្ឌបានប្រដេញឃាត់ជនសង្ស័យទាក់ឆ្កែរត់ចោលម៉ូតូបន្សល់ទុកតែឆ្កែ១បាវ៦ក្បាល

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានប្រដេញតាម ពីក្រោយជនសង្ស័យដែលធ្វើសកម្មភាពទាក់ឆ្កែ​ បានរត់ចោលម៉ូតូ បន្សល់ទុកតែឆ្កែ១បាវដែលបានងាប់បាត់ទៅហើយ ចំនួន៦ក្បាល។

ហេតុការណ៍នេះដែរ បានកើតឡើងនៅម៉ោង ២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដោយជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវពាក់ស្លាកលេខ កំពង់ចាម 1J-3431 បានជិះធ្វើសកម្មភាពទាក់ឆ្កែ បាន១បាវ នៅក្នុងនោះ៦ក្បាល ដោយសមត្ថកិច្ចខណ្ឌចំការមន ឃើញតាមប្រដេញធ្វើឲ្យជនសង្ស័យ ភ័យជិះរត់ទៅដល់ផ្លូវជាតិលេខ៥ ជិតនិងសាលាសាមគ្គីខណ្ឌឬស្សីកែវ ត្រូវសមត្ថកិច្ចឃាត់បានតែម៉ូតូ១គ្រឿង និង ឆ្កែ១បាវ ចំណែកជនសង្ស័យ បានរត់គេចខ្លួនចោលម៉ូតូបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានយកម៉ូតូ១គ្រឿង និងឆ្កែមួយបាវ មករក្សាទុកនៅខណ្ឌចំការមន៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖